សារព័ត៌មានCNN បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសថៃលោក Anutin Charnvirakul បានបង្ហាញពីគោលបំណងចង់ឲ្យដើមកញ្ឆាត្រូវបានដាំដុះដូចជាដើមឈើនានាក្នុងវិស័យកសិកម្ម។
តាមច្បាប់ថ្មី ដែលនឹងចូលជាធរមាននៅថ្ងៃទី ៩ខែមិថុនា ខាងមុខ ពលរដ្ឋអាចដាំដើមកញ្ឆានៅតាមផ្ទះ ហើយកញ្ឆាទាំងអស់ នឹងត្រូវប្រើប្រាស់ក្នុងគោលដៅសុខាភិបាលតែប៉ុណ្ណោះ។ ដើមកញ្ឆា នឹងមិនអនុញ្ញាតឲ្យធ្វើអជីវកម្មនោះឡើយ។
សកម្មភាពខាងលើរបស់រដ្ឋាភិបាលថ្មីក្នុងគោលដៅប្រែក្លាយដើមកញ្ឆាទៅជាដូចជាដំណាំស្រប់ច្បាប់ផ្សេងៗទៀត។ តាមការលើកឡើងរបស់ធនាគារពិភពលោក ពលករ១/៣នៅក្នុងប្រទេសថៃ បានធ្វើការនៅក្នុងវិស័យកសិកម្ម ។
ថៃបានក្លាយជាប្រទេសអាស៊ានដំបូងគេបង្អស់ដែលអនុញ្ញាតឲ្យប្រើប្រាស់កញ្ឆាស្រប់ច្បាប់ ក្នុងវិស័យស្រាវជ្រាវវេជ្ជសាស្ត្រ ។ ការដាំដំណាំកញ្ឆា នឹងជួយដល់ពលរដ្ឋអាចរកប្រាក់ចំណូលបានរហូតដល់ ១០ពាន់លានបាតក្នុងមួយឆ្នាំៗ៕
រូបថត : CNN