ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានី បានរៀបចំកិច្ចប្រជុំពិភាក្សាការងារសំខាន់ ២ចំណុច៖
១-ផ្លូវទំនប់កប់ស្រូវ នៅសល់ប្រវែង ១២,៧គីឡូម៉ែត្រទៀត នឹងត្រូវបែងចែកឱ្យបីក្រុមហ៊ុនទទួលខុសត្រូវ។ ជំហានទី១ ត្រូវស្ថាបនាមួយចំហៀងប្រវែង ៧ម៉ែត្រ កម្រាស់ ២តឹក ប្រើរយៈ ៤ខែ ត្រូវតែរួចរាល់ជំហានទីមួយនេះ។
២-ការស្ថាបនាផ្លូវអមសង្ខាងផ្លូវដែកពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវR6(បឹងកក់) មានប្រវែង ៥,៦២គីឡូម៉ែត្រ ដែលត្រូវស្ថាបនា ៧ម៉ែត្រសង្ខាងផ្លូវរថភ្លើង។ បច្ចុប្បន្ន ក្រុមការងារត្រូវសិក្សាបន្ថែមនូវផលប៉ះពាល់ និងលក្ខណៈបច្ចេកទេសឱ្យបានច្បាស់លាស់ ហើយក្រុមការងារនឹងចុះទៅពិនិត្យផ្ទាល់នៅសប្តាហ៍ក្រោយ។
លោក ប៉ា សុជាតិវង្សបានមានប្រសាសន៍ថាៈកន្លែងកាន់តែស្មុគ្រស្មាញ ជាកន្លែងដែលត្រូវតែអភិវឌ្ឍន៍៕
ដោយ៖ សុខ ខេមរា
...