បុរស​ពោះម៉ាយ​ពិការ​ចង្កេះ​ចិញ្ចឹម​កូនស្រី​អាយុ​១២​ឆ្នាំ​ទទួល​អំណោយ​ពី​សប្បុរសជន​

ចែករំលែក៖

​ភ្នំពេញ៖​ ដោយ​មាន​ក្តី​អាណិតអាសូរ​ និង​មានការ​សង្វេគ​ទៅ​លើ​បុរស​ពោះម៉ាយ​ធ្លាក់ខ្លួន​ពិការ​ក្នុង​ការ​រកស៊ី​ប្តូរ​នឹង​កម្លាំងកាយ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​នោះ​នៅ​រសៀល​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០១៦​ អ្នកស្រី​ ចោម​ ចាន់​ បាន​យក​ថវិកា​ផ្ទាល់ខ្លួន​៥០​ដុល្លារ​និង​អ្នកស្រី​ ង៉េ​ង​ ថន​ បាន​ឧបត្ថម្ភ​កង់​មួយ​គ្រឿង​ផង​ដែរ​ដល់​គ្រួសារ​អភ័ព្វ​មួយ​នេះ​ប្រយោជន៍​យក​ទៅ​ព្យាបាល​ជំងឺ​និង​ទុក​ជូន​កូនស្រី​របស់​បុរស​ពោះម៉ាយ​រូប​នេះ​ជិះ​ទៅ​រៀនសូត្រ​កាត់​បន្ថយ​ការ​លំបាក​បាន​មួយ​ចំនួន​។​

​សូម​បញ្ជាក់​ថា​ បុរស​ពោះម៉ាយ​ខាងលើ​ឈ្មោះ​ ឈឿ​ន​ ឈី​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​៣​ សង្កាត់​-​ក្រុង​កំពង់ឆ្នាំង​ បាន​រស់នៅ​ជាមួយ​កូនស្រី​អាយុ​១២​ឆ្នាំ​ រៀន​ថ្នាក់​ទី​៣​ ក្នុង​ជីវភាព​ក្រីក្រ​ តោកយ៉ាក​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​បន្ទាប់​ពី​ប្រពន្ធ​-​ម្តាយ​បាន​ទទួលមរណភាព​ទៅ​ នោះ​។​ដោយសារ​ក្នុង​ជីវភាព​ក្រីក្រ​លោក​ ឈឿ​ន​ ឈី​ បាន​ដើរ​លក់​កម្លាំង​ពលកម្ម​លី​សែង​ឲ្យ​គេ​ដើម្បី​យក​ប្រាក់​ចិញ្ចឹម​កូនស្រី​បាន​រៀនសូត្រ​នឹង​គេ​។​ ប៉ុន្តែ​ជា​អកុសល​ថ្ងៃមួយ​លោក​ ឈឿ​ន​ ឈី​ បាន​ធ្លាក់ខ្លួន​ពិការ​ដោយសារ​លី​ការុង​សណ្តែក​ចុះ​ពី​រថយន្ត​ហើយ​បាន​រអិល​ជើង​ដួល​ធ្វើ​ឲ្យ​ស្រាំ​ជង្គង់​និង​ឆ្អឹងត្រគាក​របួស​យ៉ាងធ្ងន់ធ្ងរ​។​

​បន្ទាប់​ពី​ជួប​ហេតុការណ៍​អាក្រក់​ដូច្នេះ​បុរស​អភ័ព្វ​រូប​នេះ​កាន់តែ​រស់នៅ​ក្នុង​ជីវភាព​ក្រលំបាក​ខ្លាំង​ឡើង​ដោយ​គ្មាន​លទ្ធភាព​ចិញ្ចឹម​ កូនស្រី​ឲ្យ​ទៅ​សិក្សា​រៀនសូត្រ​តទៅ​ទៀត​បាន​ក៏​សុខចិត្ត​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​ក្នុង​ខ្ទម​កម្សត់​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​នៅ​តែ​មិនជា​ទើប​ដំណឹង​នេះ​បាន​លេចឮ​ដល់​លោកស្រី​ វណ្ណ​ លុយ​ នាយិកា​ក្រុមហ៊ុន​ទឹក​ពិសា​អេ​រ៉ូ​ទិ​ក​មានការ​អាណិតអាសូរ​ខ្លាំង​ក៏​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ មូលដ្ឋាន​ ជា​ពិសេស​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ដឹក​ជន​ រង​គ្រោះ​មក​កាន់​មន្ទីរ​ ពេទ្យ​ព្រះ​កេតុមាលា​ដោយ​លោកស្រី​ជា​ អ្នក​ចេញ​លុយ​ព្យាបាល​។​ ប៉ុន្តែ​នៅ​ពេល​ មក​ដល់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ថ្នាក់​ ដឹកនាំ​និង​ក្រុម​គ្រូពេទ្យ​ព្យាបាល​មាន​ក្តី​ សណ្តោស​បាន​សម្រេច​ព្យាបាល​ជូន​គាត់​ដោយ​មិន​យក​ថ្លៃ​ឡើយ​។​

ជាមួយ​គ្នា​នេះ​ដែរ​ជីវិត​អភ័ព្វ​របស់​លោក​ ឈឿ​ន​ ឈី​ បាន​ធ្វើ​ឲ្យ​អ្នក​ទទួល​ព័ត៌មាន​នេះ​មានការ​អាណិត​ អាសូរ​នាំ​គ្នា​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​ដល់​គាត់​ជា​បន្តបន្ទាប់​ជាក់ស្តែង​ដូច​ជា​អ្នកស្រី​ ចោម​ ចាន់​ និង​អ្នកស្រី​ ង៉េ​ង​ ថន​ ជាដើម​ ៕​

IMG_1906

IMG_1905

IMG_1904

IMG_1907

ដោយ៖ ប្រាថ្នា​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print