រថយន្តហ៊ីយ៉ាន់ដាយទ្រាំនិងកម្ដៅថ្ងៃមិនបាន បង្ខំបោះពួយ​ធ្លាក់ចូលទឹកស្ទឹងពោធិ៍សាត់ទាំងព្រឹក ធ្វើឲ្យអ្នកបើកបរព្រលឹងចុងសក់

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ រថយន្តមួយគ្រឿងចេញដំណើរទៅ​ដឹកកម្មករ​រោងចក្រ​ បានបើកលឿនដូចហោះវះជាមួយម៉ូតូរេចង្កូតជ្រុលធ្លាក់ចូលទឹកស្ទឹង​ពោធិ៍សាត់បណ្តាលឲ្យ​តៃកុងឡានរងរបួសពកក្បាលកាលពីវេលាម៉ោង​៤​និង​៤៥នាទីទៀបភ្លឺថ្ងៃទី​៦​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុចភូមិព្រែកត្នោត​ សង្កាត់រលាប​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ ។​

ប្រភព​ព័ត៌មាន​ពីកន្លែកកើតហេតុ​បានឲ្យដឹងថា​ រថយន្តបង្កការ​ភ្ញាក់ផ្អើលម៉ាក​ ហ៊ីយ៉ាន់ដាយ ពណ៌ស​ ពាក់ស្លាកលេខ​ ពោធិ៍សាត់​ 3A-0909​ បើកបរដោយឈ្មោះ​ ជិន​ ផល្លា​ ភេទប្រុស​ រស់នៅភូមិថ្នល់ជប៉ុន​ សង្កាត់​រលាប​ ក្រុងពោធិ៍សាត់់​(​រងរបួសពកក្បាល) ។ លោកផល្លាបានរៀបរាប់ថា គាត់បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលបំណងទៅយកកម្មករ​ទៅបម្រើការងារនៅរោងចក្រកាត់ដេរ​ តៃអ៊ីហ្សី​ ក្នុងស្រុកក្រគរ​ ដូចសព្វមួយដង​ លុះមកដល់ចំណុចខាងលើក៏បានវះជាមួយម៉ូតូ១គ្រឿងដែលបើកបរក្នុងល្បឿនលឿន​ ទើបរេចង្កូតធ្លាក់ចូលទឹកស្ទឹងពោធិ៍សាត់តែម្តង​។​

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញកម្លាំងសមត្តកិច្ចមកជួយអន្តរាគមន៍​ដើម្បីសម្រួលចរាចរណ៍ស្ទូច​យករថយន្តចេញពីទឹកស្ទឹង៕

photo_2016-05-06_10-54-46

photo_2016-05-06_10-54-58

photo_2016-05-06_10-55-07

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print