ខេត្តស្វាយរៀង៖សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ក្នុង ករណីឃាតកម្មដោយមូលហេតុជនរងគ្រោះជំពាក់ប្រាក់ខ្លួនចំនួន ៣,០០០ ដុល្លារ មិនព្រមសង។
ហេតុការណ៏ ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចអគារស្នាក់នៅលេខ០៧ របស់កាស៊ីណូម៉ុកបាយ ជាន់ទី០៦ បន្ទប់លេខ៧៦០៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ គ័ង ជីអានយុង (GONG JIANGYONG ) អាយុ៣៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE1185375ស្នាក់នៅលេខ០៧ របស់កាស៊ីណូម៉ុកបាយ ជាន់ទី០៦ បន្ទប់លេខ៧៦០៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។
ចំណែកជនសង្ស័យមានឈ្មោះជូ ជិនស៊ិន (ZHU JUN SHENG) អាយុ៣២ ឆ្នាំ ជនជាតិចិន មុខរបរអ្នកផ្គត់ផ្គង់សម្ភារៈអនឡាញកាស៊ីណូម៉ុកបាយក្រុងបាវិត។
ប្រភពបន្តថា សមត្ថកិច្ចបានទទួលបានពត៌មានពីឈ្មោះ អ៊ុក សុខឃាង ថា នៅចំណុចអគារស្នាក់នៅលេខ០៧ របស់កាស៊ីណូម៉ុកបាយ ជាន់ទី០៦ បន្ទប់លេខ៧៦០៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត មានករណីមនុស្សស្លាប់ ដែលសង្ស័យថាជាករណីឃាតកម្ម។
ប្រភពបន្តថាក្រោយពីទទួលបានព័ត៏មានភ្លាមកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតសហការជាមួយកម្លាំងជំនាញខេត្តដឹកនាំដោយ លោកកុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានដឹកក ម្លាំងជំនាញការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត ទុំ បូរី អនុប្រធានមន្ទីរពេទ្យបង្អែកជីភូនិងមានការសម្របសម្រួលពីលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព។
ដោយជា លទ្ធផលនៃការពិនិត្យសាកសពឃើញថា: សាកសពស្លាប់ដោយសារអំពើឃាតកម្ម។
ក្រោយពីលទ្ធផលនៃការស៊ើបអង្កេត: រហូតដល់ម៉ោង ៥ល្ងាចថ្ងៃទី២ខែកក្កដាឆ្នាំ២០២២ ក្នុងថ្ងៃដដែល សមត្ថកិច្ច ស្រាវជ្រាវកំណត់មុខសញ្ញាបានម្នាក់ឈ្មោះ ជូ ជិនស៊ិន (ZHU JUN SHENG) និងបាននាំខ្លួន យកមកសាកសួរ។
នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្ម ទៅលើឈ្មោះ គ័ង ជីងយុង ប្រាកដមែន។
ដោយសារមូលហេតុគេខឹងនឹងជនរងគ្រោះ ជំពាក់ប្រាក់ចំនួន ៣,០០០ ដុល្លារ មិនព្រមសង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនខ្លួនទៅការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕
ដោយ៖ សុថាន