សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ក្នុង ករណីឃាតកម្មនៅកាស៊ីណូ​ម៉ុកបាយក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ក្នុង ករណីឃាតកម្មដោយមូលហេតុជនរងគ្រោះជំពាក់ប្រាក់ខ្លួនចំនួន ៣,០០០ ដុល្លារ មិនព្រមសង។

ហេតុការណ៏ ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីថ្ងៃទី០២ ខែកក្កដា​​ ឆ្នាំ២០២២ នៅចំណុចអគារ​ស្នាក់នៅ​លេខ​០៧​ របស់​កាស៊ីណូ​ម៉ុកបាយ​ ជាន់​ទី​០៦ បន្ទប់​លេខ​៧៦០៧​ ស្ថិត​ក្នុង​ភូមិបាវិត​កណ្ដាល​ សង្កាត់​បាវិត​ ក្រុងបាវិត​ ខេត្តស្វាយរៀង​

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ គ័ង​ ជី​អាន​យុង​ (GONG JIANGYONG )​ ​ អាយុ​៣៨ឆ្នាំ​ ជនជាតិ​ចិន​​ កាន់លិខិតឆ្លងដែនលេខ EE1185375ស្នាក់នៅ​លេខ​០៧​ របស់​កាស៊ីណូ​ម៉ុកបាយ​ ជាន់​ទី​០៦ បន្ទប់​លេខ​៧៦០៧​ ស្ថិត​ក្នុង​ភូមិបាវិត​កណ្ដាល​ សង្កាត់​បាវិត​ ក្រុងបាវិត​ ។

ចំណែកជនសង្ស័យមានឈ្មោះជូ ជិនស៊ិន (ZHU JUN SHENG) អាយុ៣២ ឆ្នាំ ជនជាតិចិន មុខរបរអ្នកផ្គត់ផ្គង់សម្ភារៈអនឡាញកាស៊ីណូម៉ុកបាយក្រុងបាវិត។

ប្រភពបន្តថា សមត្ថកិច្ចបានទទួលបានពត៌មានពីឈ្មោះ អ៊ុក សុខឃាង ថា នៅចំណុចអគារ​ស្នាក់នៅ​លេខ​០៧​ របស់​កាស៊ីណូ​ម៉ុកបាយ​ ជាន់​ទី​០៦ បន្ទប់​លេខ​៧៦០៧​ ស្ថិត​ក្នុង​ភូមិបាវិត​កណ្ដាល​ សង្កាត់​បាវិត​ ក្រុងបាវិត​  មាន​ករណី​មនុស្ស​ស្លាប់​ ដែល​សង្ស័យ​ថា​ជា​ករណី​ឃាតកម្ម​។

ប្រភពបន្តថាក្រោយពីទទួលបានព័ត៏មានភ្លាមកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតសហការជាមួយកម្លាំងជំនាញខេត្តដឹកនាំដោយ លោកកុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានដឹកក ម្លាំងជំនាញការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដោយមានការចូលរួមពី លោក​វេជ្ជបណ្ឌិត​ ទុំ​ បូរី​ អនុប្រធានមន្ទីរ​ពេទ្យ​បង្អែក​ជី​ភូ​និងមានការ​សម្របសម្រួល​ពី​លោក​ ឈីវ​ អ៉ិច​គង់​ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ ចុះទៅដល់កន្លែងកើតហេតុ​ ដើម្បីពិនិត្យសាកសព។
ដោយជា លទ្ធផលនៃការពិនិត្យសាកសពឃើញថា: សាកសពស្លាប់ដោយសារអំពើឃាតកម្ម។

ក្រោយពីលទ្ធផលនៃការស៊ើបអង្កេត:   រហូតដល់ម៉ោង ៥ល្ងាចថ្ងៃទី២ខែកក្កដាឆ្នាំ២០២២ ក្នុងថ្ងៃដដែល សមត្ថកិច្ច ស្រាវជ្រាវកំណត់មុខសញ្ញាបានម្នាក់ឈ្មោះ ជូ ជិនស៊ិន (ZHU JUN SHENG) និងបាននាំខ្លួន យកមកសាកសួរ។

នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្ម ទៅលើឈ្មោះ គ័ង ជីងយុង ប្រាកដមែន។
ដោយសារមូលហេតុគេខឹងនឹងជនរងគ្រោះ ជំពាក់ប្រាក់ចំនួន ៣,០០០ ដុល្លារ មិនព្រមសង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនខ្លួនទៅការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print