ខេត្តសៀមរាប៖ ព្រឹកថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០១៦ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងវេទិកា “បណ្ដុះបណ្ដាលគណៈប្រតិបត្ដិ” និង ពិធី “ប្រកាសសុពលភាពថ្នាក់ដឹកនាំគណបក្សខេត្តសៀមរាប” នៅទីស្នាក់ការគណបក្សខេត្ត ដែលមានអាសយដ្ឋាន៖ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
វេទិកា “បណ្ដុះបណ្ដាលគណៈប្រតិបត្ដិ” បង្កើតឡើងដើម្បី ពង្រឹងសមត្ថភាពក្រុមដឹកនាំមូលដ្ឋាន ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ។ វេទិកានេះ បង្រៀនអំពី វិធីសាស្រ្ដក្នុងការនាំសារនយោបាយ និងគោលនយោបាយមូលដ្ឋាន “វិមជ្ឈការអំណាច”៕
ដោយ៖ សុខ ខេមរា
...