ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដូនពេញ អញ្ជើញប្រកាស បញ្ចូលសមាជិកថ្មីគណប្សប្រជាជនកម្ពុជាថ្មី២២៧នាក់ នៅខណ្ឌដូនពេញ ក្នុងពិធីក៏មានការអញ្ជើញចូលរួមពី លោក គួច ចំរើន លោក ហែម អាន និងថ្នាក់ដឹកនាំព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
លោក ហង់ ជួនណារ៉ុន បានប្រាប់យុវជនបក្សដែលទើបបញ្ចូលទាំងអស់ឲ្យ បានយល់ដឹងអំពីប្រវត្តិគណបក្ស អំពីការតស៊ូរបស់បុព្វបុរស ក្នុងបក្សពិសេសសម្តេចតេជោហ៊ុន សែន ក្នុងការរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍ និងនាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៍ ដូចបច្ចុប្បន្ននេះ។
យុវជនទាំងអស់បានប្តេជ្ញាការពារសន្តិភាព ស្ថេរភាពនយោបាយ និងសមិទ្ធិផលនានារបស់គណបក្សប្រជាជនកម្ពុជា អោយនៅស្ថិតស្ថេរ យូអង្វែងប្តេជ្ញាដើរតាមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ និងប្រឆាំងដាច់ខាតរាល់ទង្វើ ដែលប៉ុនប៉ងនាំមកនូវចលាចលនិងទាញ សង្គមជាតិឲ្យដើរថយក្រោយ៕
ដោយ៖ ស ដារ៉ា