អភិបាលខណ្ឌច្បារអំពៅយកអំណោយសម្តេចកិត្តិព្រិទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋនៅសហគមន៍អណ្តូងតាអៀង

ចែករំលែក៖

ភ្នំពេញ៖ ប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋចំនួន៤០គ្រួសារ នៅក្នុងសហគមន៍អណ្តូងតាអៀង ស្ថិតក្នុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដើម្បីសម្រាលការលំបាកដល់ ជីវភាពរស់នៅ ។

សកម្មភាពមនុស្សធម៌នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រនេះ ដឹកនាំដោយលោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ  រួមជាមួយចៅសង្កាត់ និងយុវជនសង្កាត់ជាច្រើននាក់ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៤០គ្រួសារ នៅក្នុងសហគមន៍អណ្តូងតាអៀង ។

លោក ញ្ញាណ ចាន់សោភា នាយករងរដ្ឋបាល បានឲ្យដឹងថា អំណោយដែលអនុសាខាកាកបាទកាកបាទក្រ​ហមខណ្ឌ នាំយកមកចែកជូននាពេលនេះ រួមមានៈ  អង្ករ១ប៉ាវ មី១កេស , ទឹកស៊ីអ៊ីវ១យួ ត្រីខ១យួរ , ទឹកត្រី ១យួរ , ទឹកសុទ ១កេស និងឃីត ១ឈុត ( មុង១ ភួយ១ សារុង១ ក្រមា១) ឃីត១កញ្ចប់ និងថវិកា ៣ម៉ឺនរៀលផងដែរ ហើយនេះជាអំណោយដ៏ថ្លៃថ្លៃថ្លារបស់សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ។

ដោយឡែកលោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅ និងជាប្រធាគណៈកម្មាធិការអនុសាខាកាកវាទក្រហមខណ្ឌ បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ដូច្នេះថា អនុវត្តតាមគោលការ របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជានិច្ចជាកាល និងមានការណែនាំបន្ថែមពីប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ   អនុសាខាកាកបាទក្រហមខណ្ឌបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទ័លក្រអត់ទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះ ថ្នាក់ ដោយធម្មជាតិ អ្នកផ្ទុកមេរោគអេដស៍ ដោយបានផ្តល់ជាអំណោយ សង្គ្រោះបន្តបន្ទាប់ទៅតាមលទ្ធភាព ហើយអំណោយដែលយកមកចែកជូននៅពេលនេះមួយផ្នែកបានមកពីសប្បុរសជន និងមួយផ្នែកទៀតបានមកពីរួមចំណែករបស់គណៈអភិបាលខណ្ឌដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក ។ ថ្វីត្បិតតែអំណោយទាំងនេះមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនតែបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានមួយរយៈពេល យ៉ាងណាក៏ដោយអាជ្ញាធរខណ្ឌក៏ជាអនុសាខាកាកបាទក្រហមខណ្ឌ និងខិតខំគៀងគរស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភសម្រាលការលំបាកដល់បងប្អូនដែលមានជីវភាពខ្វះខាតទីទ័លក្រ ។

លោកអភិបាលខណ្ឌបានបន្តថា អ្វីដែលសំខាន់សូមបងប្អូនខិតខំរកស៊ីទទួលទានប្រចាំថ្ងៃទៅតាមអ្វីដែលអាចធ្វើបានតែសូមកុំរកស៊ីមុខរបរណាដែលខុសច្បាប់ និងមិនត្រូវអស់សង្ឃឹមក្នុងជីវិតនោះឡើយ ដើម្បីទ្រទ្រង់ជីវភាពឲ្យបានប្រសើរឡើង ។

ជាមួយគ្នានេះដែរលោក អភិបាលខណ្ឌបានធ្វើការផ្ដាំផ្ញើរកុំឲ្យបងប្អូនប្រជាពលរដ្ឋជឿតាមការញុះញ៉ុងបញ្ចុះបញ្ចូលរបស់បុគ្គលមួយចំនួនដែលដើរឃោសនាអូសទាញបងប្អូនឲ្យទៅចូលរួមធ្វើបាតុកម្ម  នេះជាល្បិចកលពិសពុលបំផុត… មិនជួយគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បែរជាយកប្រជាពលរដ្ឋទៅធ្វើជាឈ្នាន់នយោបាយទៅវិញ ៕

IMG_20160507_103324

IMG_20160507_103154

IMG_20160507_103315

IMG_20160507_103219

IMG_20160507_103212

IMG_20160507_103204

IMG_20160507_103318

IMG_20160507_103312

IMG_20160507_103140

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print