អាជ្ញាធរមានការបិទបាំងកម្មករសំណង់មន្ទីរពេទ្យបង្អែករាជធានី៤នាក់ ធ្លាក់ពីអាគារជាន់ទី៣

ចែករំលែក៖

ភ្នំពេញ៖ កម្មករសំណង់ចំនួន៤នាក់ដែលបម្រើការងារក្នុងការដ្ឋានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យភ្លាមៗ តែទាំងអាជ្ញាធរ និងអ្នកគ្រប់គ្រង់មន្ទីរពេទ្យ ក៏ដូចជាអ្នកគ្រប់គ្រងការដ្ឋានសំណងមានចេតនាបិទបាំងរឿងនេះ។

ហេតុការណ៍ខាងនេះបានកើតឡើងនៅវេលាម៉ោង៩ និង២០នាទីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ ដែលស្ថិតតាមបណ្តោយផ្លូវលេខ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញកម្មករសំណង់ទាំងនោះបានឡើងទៅជាន់ទីបីជាន់លើដែកដែលដាក់សម្រាប់ជាន់ដើម្បីបូកសុីម៉ង់ ហើយស្រាប់តែរបូតដែកដែលជាន់នោះទាំងដែកទាំងមនុស្សមកតែម្តង។ សាក្សីបន្តទៀតថា នៅក្នុងហេតុការណ៍នោះកម្មករម្នាក់បានធ្លាក់ចេញខាងក្រៅបរិវេណការរដ្ឋានព្រមទាំងដែករងរបួសធ្ងន់ ម្នាក់ទៀតធ្លាក់នៅខាងក្នុងរបងការដ្ឋានរបួសធ្ងន់ និង២នាក់ទៀតជាប់ជើងនឹងអន្ទារបួសស្រាល។

ប្រជាពលរដ្ឋរស់នៅក្បែរការដ្ឋានសំណង់នៃអាគារមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញបានសំដែងនូវប្រតិកម្មយ៉ាងខ្លាំងចំពោះអ្នកគ្រប់គ្រងការដ្ឋានសំណង់ខាងលើនេះគ្មានទំនួលខុសត្រូវនិងរៀបចំបច្ចេកដើម្បីសុវត្ថិភាពបុគ្គលិក និងអ្នករស់នៅក្បែរខាងនោះទេ ជាពិសេសអាជ្ញាធរដែនដីធ្វើប្រងើយកន្តើយមិនយកចិត្តទុកដាក់សុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅក្បែរការដ្ឋានសំណង់នោះ។ ដោយពួកគាត់បញ្ជាក់យ៉ាងច្បាស់ថានេះមិនមែនជាលើកទីមួយទេដែលការដ្ឋានសំណង់ធ្លាក់របស់របរដូចជាដែក ថ្ម ដុំឈើ ជារៀងរាល់ថ្ងៃ។

ពាក់ពន្ធ័ករណីខាងលើនេះ អាជ្ញាធរដែនដី អ្នកគ្រប់គ្រង់មន្ទីរពេទ្យ ក៏ដូចជាអ្នកគ្រប់គ្រង់ការដ្ឋានសំណង់ហាក់បីដូចជាមានចេតនាបិទបាំងនូវរឿងនេះ។

លោកស្រី កែវ សកល ចៅសង្កាត់វាលវង់មិនបានអត្ថាធិបាយអ្វីច្រើនដោយគ្រាន់តែសួរនាំពាក់ព័ន្ធករណីខាងឆ្លើយមួយម៉ាត់យ៉ាងខ្លីថា(ជាប់រវល់) រីឯលោកនាយប៉ុស្តិ៍វាលវង់ និងលោក លោកគៀង លក្ខ័ អភិបាលរងខណ្ឌ៧មករា ក៏មិនអាចសុំការបំភ្លឺបានទេដោយលេខទូរស័ព្ទខលចូលគ្មានអ្នកលើក ដោយឡែកលោក លីម សុភាអភិបាលនៃគណៈអភិបាលខណ្ឌ៧មករាទូរស័ព្ទត្រូវបានបិទ​ នាព្រឹកថ្ងៃទី៧​ ខែឧសភា​ ឆ្នាំ២០១៦៕

20160507000616

20160507000641

20160507000613 (2)

20160507000613 (1)

20160507000613

20160507000616 (1)

 

ដោយ៖ ស ស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print