​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាពភ្ជង់​ប្លន់​យក​ម៉ូតូ​Dukeពី​យុវជន​ម្នាក់​បាន​សម្រេច​នៅ​សង្កាត់​បាក់​ខែង​

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រុម​ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ប្លន់យក​ម៉ូតូ​Dukeពី​យុវជន​ម្នាក់​បាន​សម្រេច​នៅ​សង្កាត់​បាក់​ខែង​ ខណ្ឌ​ជ្រោយចង្វា​ ខណៈ​យុវជន​ជន​រង​គ្រោះ​មក​ពី​លេង​ផ្ទះ​ឱ​ពុក​ម្តាយ​នៅ​ស្រុក​ខ្សាច់កណ្តាល​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ស្ពាន​ទី​៧​ ស្ថិត​ក្នុង​សង្កាត់​បាក់​ខែង​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ។​

​បើ​តាម​សម្តី​របស់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​រូបគេ​បាន​បើក​ម៉ាក​ KTM​ DUKE​ ព​ណ៌​ទឹកក្រូច​ ពាក់​ស្លាក​លេខ​ 1FB-4142​ មក​ពី​លេង​ផ្ទះ​ឱ​ពុក​ម្តាយ​នៅ​ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ គោលបំណង​មក​ផ្ទះ​នៅ​ភ្នំពេញ​វិញ​នៅ​ម្តុំ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​បើក​ម៉ូតូ​ធន​ធំ​មក​មួយ​គ្រឿង​មក​គៀរ​ឲ្យ​ឈប់​ ហើយ​បំណង​ដក​កាំភ្លើង​ចេញពី​កាបូបស្ពាយ​បាញ់​មក​លើ​រូបគេ​ ដោយ​ភ័យ​ខ្លាំង​ពេក​ក៏​ផ្តួល​ម៉ូតូ​ចោល​រត់​យករួចខ្លួន​ ហើយ​ជនសង្ស័យ​ក៏​លើ​យក​ម៉ូតូ​គេច​ទៅ​បាត់​។​

​ក្រោយ​កើតហេតុ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ និង​សួរនាំ​ពី​ភិនភាគ​ជនសង្ស័យ​ និង​នាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​ និង​ឃាត់ខ្លួន​ជន​ដែល​គួរ​អោយ​សង្ស័យ​ម្នាក់​នៅ​ម្តុំ​វត្ត​គៀន​ឃ្លាំង​ មក​សួរនាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា​ ៕​

image1

image3

image4

image2

ដោយ៖ ជ្រោយ​ពេជ្រ​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print