ទស្សនវិភាគៈ​ របៀបវារៈអាថ៌កំបាំងរបស់ក្រុមសង្គមស៊ីវិលនិន្នាការប្រឆាំងមិនអាចសម្រេច​ជោគ​ជ័យបានទេ!

ចែករំលែក៖

ពាក្យចាស់លោកពោលថា ស្លឹកឈើឥតកម្រើក បើកក្រើកត្បិតខ្យល់បក់ ទឹកថ្លាល្គឹកបើល្អក់ ត្បិត​រលកខ្លាំងសុះសាយ។ ពាក្យកំណាព្យដ៏ខ្លីដែលមានអត្ថន័យជ្រាលជ្រៅនេះ ក៏អាចធ្វើឱ្យ ប្រជាពលរដ្ឋទូទាំងប្រទេស យល់បានពីចេតនាទុច្ចរឹតរបស់ក្រុម​អង្គការសង្គមស៊ីវិលមួយចំនួន ដែលកំពុងព្យាយាមធ្វើទង្វើផ្គើនរំលោភទៅលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលជា​លទ្ធ​ផល​គឺមិនអាចសម្រេចបានជាដាច់ខាត។

មានហេតុ គឺត្រូវមានផល ដែលនេះជាពាក្យសាមញ្ញបំផុតក្នុងភាសាខ្មែរយើង​ដែលជាកា​រ​លំ​បាក​​ក្នុងការឱ្យជនជាតិដទៃទៀតយល់បានពីសុភាសិតខ្មែរទាំងអស់នេះ។ ហេតុពីដំបូង​គឺ​នៅ​ត្រង់ថាបន្ទាប់ពីបែកធ្លាយរឿងអាស្រូវស្នេហាលួចលាក់របស់លោក កឹម សុខា ដែល​បាន​ប្រ​ព្រឹត្ត​នូវអំពើអសីលធម៌ទៅលើរូបនាងខុម ចាន់តារាទី ហៅស្រី មុំ ក៏ដូចជានារីខ្មែរស្លូត​ត្រង់​ជា​ច្រើន​នាក់ផ្សេងទៀត។ ពេលនោះក្រុមអង្គការសង្គមស៊ីវិល​ដែលមាននិន្នាការ​ប្រឆាំង​រាជ​រដ្ឋា​ភិបាល បានស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីជួយស្តារស្ថានភាពស្រុតចុះរបស់លោក កឹម សុខា រួមទាំងការសូកប៉ាន់ ស្រីមុំដើម្បីការពារលោកកឹម សុខាផងដែរ។ ក្រោយពីបែក​ធ្លាយ​រឿង​សូកប៉ាន់នេះហើយ ទើបមន្រ្តីអង្គការសង្គមស៊ីវិលខ្លះបានក្លាយជាជន​សង្ស័យនៅក្នុង​សំណុំ​រឿងនោះរហូតឈានដល់ការឃាត់ខ្លួនដាក់ពន្ធនាគារព្រៃសជាដើម។

ប៉ុណ្ណឹងហើយ ក្រុមនិន្នាការប្រឆាំងទាំងនោះមិនអស់ចិត្តទេ មិនទទួលស្គាល់កំហុសរបស់ខ្លួន ដែលមិនបានបំពេញបេសកកម្មរបស់ខ្លួនក្នុងការកសាងអភិវឌ្ឍន៍កម្ពុជាដូចអ្វីដែលខ្លួនសរសេរ នៅក្នុងចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួននោះទេ អំពើល្មើសច្បាប់កាន់តែច្រើនឡើងៗរហូត ហ៊ានចេញមុខអំពាវនាវឱ្យមានយុទ្ធនាការពាក់អាវខ្មៅ ដែលអាចឈានដល់ការធ្វើ​បដិវត្តន៍​ពណ៌​ថែមទៀតពោលគឺមានចេតនាទុច្ចរឹតចង់ បង្កភាពអាណាធិបតេយ្យក្រោមលេសសិទ្ធិ​មនុស្ស​ដើម្បីទាមទារដោះលែងជនជាប់ចោទទាំងនោះ។

ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងការពង្រឹងនីតិរដ្ឋក្នុង ក្របខណ្ឌនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទើបក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាស ព័ត៌មាននៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ទៅដល់សាធារណមតិជាតិ និងអន្តរជាតិជា​ពិ​សេស​អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានានោះ ឱ្យ​គោរពតាមច្បាប់នៃព្រះ​រាជាណាចក្រ​កម្ពុជាជាពិសេសច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។ ប៉ុន្តែជាអកុសលទង្វើផ្គើនព្រហើន ថ្លើមធំមើលស្រាលច្បាប់ និងអធិបតេយ្យកម្ពុជា ដោយនៅតែមានមន្រ្តីអង្គការ​សង្គមស៊ីវិល​មួយ​ចំនួនចូលរួមក្នុងយុទ្ធនាការចលនាថ្ងៃច័ន្ទពណ៌ខ្មៅនេះដដែល រហូតឈានដល់​សមត្ថ​កិច្ច​បង្ខំការអនុវត្តវិធានការច្បាប់ចាប់​ឃាត់ខ្លួនបណ្តោះអាសន្នបុគ្គលមួយចំនួនរួមទាំង​ជន​បរ​ទេស​​ពីររូបផងដែរគឺដើម្បី​ស្តារនូវ​ស្ថាន​​ភាពគ្រោះថ្នាក់មួយនេះ ដែលអាចនាំដល់សេចក្តី​វិនា​ស​​អន្ត​រាយនៃសង្គ្រាម​ស៊ីវិល​ដល់​ជាតិ​ទាំងមូលតាមរយៈការធ្វើបដិវត្តន៍ពណ៌ខ្មៅនេះ។

ពណ៌នាមកដល់ត្រឹមនេះ ល្មមមហាជនប្រុសស្រី ស្វែងយល់បានហើយពីចេតនាទុច្ចរឹតរបស់ អង្គការសង្គមស៊ីវិលសមាគមដែលមាននិន្នាការប្រឆាំងអស់ទាំងនេះ ដែលមិនបានចូល​រួម​ជួយ​​កសាង និងអភិវឌ្ឍន៍កម្ពុជាជាមួយរាជរដ្ឋាភិបាលនោះទេ បែរជាបង្កនូវបញ្ហាដែលប៉ះ​ពាល់ និងរាំងស្ទះដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា ក្នុងពេលដែលមាតុភូមិខ្មែរកំពុងតែបើក យុទ្ធនាការចែកចាយទឹកសង្រ្គោះប្រជាពលរដ្ឋ ពួកគេបំរើដោយដាច់ថ្លៃរបស់បរទេស ខ្លួនក្បាល​ខ្មែរ​ចាយ​ប្រាក់ខែដុល្លារអាមេរិកទាំងនេះ បំផុសយុទ្ធនាការស្លៀកពាក់ខ្មៅទៅវិញ៕

ដោយ៖ មាន មេត្តា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print