ក្រសួងសុខាភិបាល : លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៤៨%

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាល នៅវេលាម៉ោង១១និង៥៧នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២២លើ ប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៦១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៦,០៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧១,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៤៨%។
សូមរម្លឹកថា, រហូតដល់ ថ្ងៃទី ២៣​ ខែកក្កដា​​​ ឆ្នាំ២០២២​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២០នាក់​ (ឆ្លងសហគមន៌​:​ ២០ និងនាំចូល:​ ០) និងមានជាសះស្បេីយ​ ២៦ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ ១៣៦៥៦៥​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​ ១៣៣៣៨៩ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​ នាក់​ (មិនបានចាក់​វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ #៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 3009470 ស្មេីនឹង​ 178075 ក្នុង១លាន នាក់​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print