កូនកំលោះខ្មែររៀបការជាមួយនារីថៃបានពីរថ្ងៃត្រូវរថយន្តបុកស្លាប់ទាំងពីរនាក់

ចែករំលែក៖

ប្រទេសថៃ៖កូនកំលោះខ្មែរនិងកូនក្រមុំដែលជាជនជាតិថៃបានស្ម័គ្រស្មោះនឹងគ្នារហូតបានរៀបការជាប្តីប្រពន្ធ  ដោយសារតែការព្យាយាមរបស់អ្នកទាំងពីរ  ប៉ុន្តែជាអកុសល ក្រោយពេលរៀបការបានតែពីរថ្ងៃប៉ុណ្ណោះ  អ្នកទាំងពីត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម
ដោយសាររយន្តបុក ខណៈដែលពួកគេបាននាំគ្នាជិះម៉ូតូនាំយកសម្លៀកបំពាក់ដែលជាឈុតរៀបការទៅសងឲ្យហាងគេវិញ ។

យោងតាមរបាយការណ៍ពីប្រទេសថៃបានឲ្យដឹងថា  នៅម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១១  ខែឧសភា  ឆ្នាំ២០១៦  ត្រង់ចំណុចបណ្តោយផ្លូវពីស្រុកអារញ្ញទៅតាផាយ៉ា ស្ថិតក្នុងភូមិឡៅអយ  ខេត្តស្រះកែវ  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងរថយន្តវីហ្គូ  ដោយតួម៉ូតូមានសភាពខ្ទេចខ្ទី  រីឯក្បាលរថយន្តក៏មានសភាពខូចខាតយ៉ាងខ្លាំងផងដែរ  ដោយសារតែកម្លៃងនៃការប៉ះទង្គិចគ្នា ។

តាមការពិនិត្យនិងអះអាងពីក្រុមតម្រួតថៃបានឲ្យដឹងថា  អ្នកដែលបើកបរម៉ូតូមានឈ្មោះ ព្រី ស័ក្តិ  អាយុ២១ឆ្នាំ  ជាជនជាតិខ្មែរដោយមានឯកសារនិងប័ណ្ណបើកបរយ៉ាងត្រឹមត្រូវ  ដែលយុវជនរូបនេះទើបនឹងរៀបការជាមួយនឹងកូនក្រមុំថៃកាលពីថ្ងៃទី៩ ខែឧសភា  ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ  ហើយនាងដែលរួមដំណើរជាមួយមានឈ្មោះ ផាត់ចៈរី ជឿចិនសុវណ្ណ ។

ប្រភពដដែលបានបន្តថា  នៅត្រង់ចំនុចកើតហេតុដែលផ្លូវមានលក្ខណៈកោង ថែមទាំងមានកម្ទេចកម្ទីថ្ម និងគ្រួសនៅរាយប៉ាយពេញផ្លូវផងនោះបានបញ្ជាក់ឲ្យឃើញថា ការបើកបររបស់កូនកំលោះ និងកូនក្រមុំ អាចមានការរអិលផ្លាតទៅនឹងកម្ទេចថ្មទាំងនោះបណ្តាលឲ្យរេចង្កូតទៅបុកនឹងក្បាលរថយន្តដែលកំពុងបើកបរច្រាស់ទិសគ្នាបណ្ដាលឲ្យកូនកំលោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយឡែកកូនក្រមុំបានរងរបួសយ៉ាងធ្ងន់ធ្ងរដែលត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ  ប៉ុន្តែក្រោយមកនាងក៏ត្រូវស្លាប់ដែរ ។

នៅចំណុចកើតហេតុគេសង្គេតឃើញថា  មានបន្សល់នូវថង់មួយដែលពួកគេទាំងពីរនាក់បានច្រកសម្លៀកបំពាក់ឈុតរៀបការក្នុងគោលបំណងឌុបគ្នាយកឈុតនោះទៅសងឲ្យហាងគេវិញ បន្ទាប់ពីពួកគេបានជួលយកមករៀបការ ហើយក៏បានជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង ។

កូនកំលោះដែលជាជនជាតិខ្មែរនេះ  បានចូលទៅធ្វើការស្របច្បាប់នៅក្នុងប្រទេសថៃក្នុងស្រុកគោកខ្យូង  ខេត្តស្រះកែវ  ហើយក៏បានស្រលាញ់ជាមួយនឹងក្រមុំថៃ  ដែលនាងជាប់ជាអតីតតារាបង្ហាញម៉ូតលេខ៤ ប្រចាំស្រុកអារញ្ញផងដែរ  ទើបឈានដល់ការរៀបអាពាហ៍ពិពាហ៍តែម្តង ទីបំផុតក៏ត្រូវស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័មដោយនៅពេលនេះក្រុមតម្រួតក៏បានរាយការណ៍ទៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ហើយដើម្បីផ្តល់ដំណឹងដល់ក្រុមគ្រួសារនៅឯប្រទេសកម្ពុជាមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

8429c1d8-2d20-46fa-9e5a-ba5addee0c03

19006074-7e9c-4274-a78c-bab7f7b103ad

31433ea9-f3f5-46a1-9989-3e39c35aefdc

ដោយ៖ វណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print