ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៩ និង០០នាទី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី ហ្វីលីស៊ីដាត ដឺ ស៊ូសា ហ្គូធើរេស(H.E. Mrs. Felicidade de Sousa Guterres ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រលេស្តេ ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម វិមានរដ្ឋសភា។
វត្តមានឯកអគ្គរដ្ឋទូតនាពេលនេះ ជាជំហានវិវឌ្ឍន៍ថ្មីមួយ នៃទំនាក់ទំនងការទូតរវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ទីម័រលេស្តេ ។
កម្ពុជា-ទីម័រលេស្តេ បានបង្កើតនូវចំណងការទូតនិងជាប្រវត្តិសាស្រ្តថ្មីនេះ ក្នុងគោលបំណងផ្សារភ្ជាប់នឹងបង្កបង្កើតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឲ្យបានល្អប្រសើរដើម្បីជាឧត្តមប្រយោជន៍ នៃប្រជាជាតិទាំងពីរ។
រដ្ឋសភាកម្ពុជា គាំទ្រនឹងសន្យាធ្វើសហការឲ្យបានពេញលេញ នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជម្រុញឲ្យបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពផ្សេងៗទៀត ៕
ដោយ៖ សុវណ្ណារ៉ា