លោកឧត្តមសេនីយ៍លន់ សុផាត កំពុងតែស្រាវរកចាប់ខ្លួនជនម្នាក់ដែលតាំងខ្លួនថា ជាបុគ្គលិករបស់អង្គការឃ្លាំមើលសកម្មភាពបទល្មើសព្រៃឈើសត្វព្រៃនិងបរិស្ថាន

ចែករំលែក៖

ខេត្តក្រចេះៈលោកឧត្តមសេនីយ៍លន់ សុផាត ស្នងការនគរបាលខេត្តបានបញ្ជាក់ថា នគរបាលកំពុងតែស្រាវរកចាប់ខ្លួនជនម្នាក់ដែលតាំងខ្លួនថា ជាបុគ្គលិករបស់អង្គការឃ្លាំមើលសកម្មភាពបទល្មើសព្រៃឈើសត្វព្រៃនិងបរិស្ថាន ហើយក៏បានធ្វើសកម្មភាពដាក់បណ្តុំកុងត្រូលជជុះត្រួតពិនិត្យខុសច្បាប់ និងបានបើករថយន្តប្រដេញកាក់ទាលុយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរលើផ្លូវជាតិកាលពីព្រឹកថ្ងៃទី១២ ឧសភា។ ការបញ្ជាក់បែបនេះរបស់លោកឧត្តមសេនីយ៍លន់ សុផាត បានធ្វើឡើងក្រោយពីមានជនម្នាក់ឈ្មោះសឹុង គឹមស៊ារ ជាបុគ្គលិកអង្គការឃ្លាំមើលសកម្មភាពបទល្មើសព្រៃឈើសត្វព្រៃនិងបរិស្ថានបានធ្វើសកម្មភាពបើករថយន្តប្រដេញជាមួយរថយន្តសាំយ៉ុងដឹកក្តារមួយគ្រឿងបណ្តាលឲ្យរថយន្តដឹកក្តារមួយគ្រឿងនោះជ្រុលទៅបុករថយន្តសាំយ៉ុងរបស់អ្នកធ្វើដំណើរមួយគ្រឿងទៀត ចំពីមុខក្រឡាប់ធ្លាក់ចូលជ្រោះផ្លូវ ហើយរថយន្តកាមេរីរបស់ជនម្នាក់នេះដែលបានបើកដេញប្រកៀកប្រកិតពីក្រោយនោះក៏បានបើកគេចពីការបុកគ្នារវាងរថយន្តដឹកក្តារនិងរថយន្តសាំយ៉ុង ក៏រេចង្កូតធ្លាក់ជ្រោះផ្លូវដូចគ្នា នៅលើផ្លូវជាតិក្នុងឃុំចង្រ្កង់ ស្រុកចិត្របុរី។ ក្រោយពីបង្កហេតុអោយគេឯងមានគ្រោះថ្នាក់បែបនេះ ជនប្រព្រឹត្តខាងលើបានគេចខ្លួនតែយ៉ាងណានគរបាលកំពុងតែស្រាវជ្រាវ៕​

image image image image image image

ដោយ​ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print