លោក ឌី រត្ន័ខេមារុណ​ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារមួយ ប្រកបមុខរបរជាកម្មករសំណង់ មានកូនក្នុងបន្ទុកចំនួន៥នាក់

ចែករំលែក៖

ភ្នំពេញៈ​ កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដឹកនាំដោយ លោក ឌី រត្ន័ខេមារុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារមួយ ប្រកបមុខរបរជាកម្មករសំណង់ មានកូនក្នុងបន្ទុកចំនួន៥នាក់ ក្នុងនោះកូនទី៥ឈ្មោះ ទិត្យ សុដា ភេទស្រី អាយុ៣ឆ្នាំ៨ខែ មានជម្ងឺទឹកដក់ក្នុងខួរក្បាល និងកាយសម្បទាខុសប្រក្រតី ដោយមានក្បាលធំជាងខ្លួន ។
មានទំងន់រហូតទៅដល់៤៥គីឡូក្រាម ហើយកូននេះមានអាការៈប្រកាច់ជាញឹកញាប់ ស្នាក់នៅផ្ទះជួលលេខ៨៤ ស្ថិតនៅក្រុមទី៤ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ។
លោកប្រធានគណៈកម្មាធិការអនុសាខា បានសម្តែងនូវការអាណិតអាសូរជាពន់ពេក និងសូមឲ្យឪពុកម្តាយរបស់ក្មួយស្រីសូមកុំអស់សង្ឃឹម ព្រោះមានអាជ្ញាធរមូលដ្ឋាន ជាពិសេសកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចប្រធានតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនប្រកាន់ និន្នាការ ពូជសាសន៍ ពណ៌សម្បុរ សាសនាអ្វីឡើយ ។
អំណោយមនុស្សធម៌ដែលនាំយកមកផ្ដល់ជូនរួមមាន ៖
សម្ភារៈប្រេីប្រាស់ផ្ទះបាយមួយចំនួន អង្ករ៣០គីឡូក្រាម, ឃីត១កញ្ចប់, ( មុង ភួយ ក្រមា កន្ទេល សារុង ខ្នេីយ ) ត្រីខ១យួរ, មី២កេស, ទឹកបរិសុទ្ធឱរ៉ាល់១កេស ទឹកក្រូច២កេស, ទឹកត្រី១យួរ, ទឹកសុីអីុវ១យួរ, និងថវិកាបានមកពីសប្បុរជនចំនួន៥០មុឺនរៀល ៕​

image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print