សម្តេចតេជោ​ ហ៊ុន​ សែន​ ថ្វាយព្រះពរបុណ្យចម្រើនព្រះជន្មវស្សានៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ព្រះជន្មគម្រប់ ៦៣ យាងចូល ៦៤ព្រះវស្សា

ចែករំលែក៖

ភ្នំពេញ៖​ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស វិសេសវិសាល ជយាភិរម្យ ពោរពេញដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធី បុណ្យចម្រើនព្រះជន្មវស្សានៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ព្រះជន្មគម្រប់ ៦៣ យាងចូល ៦៤ព្រះវស្សា។

ទូលព្រះបង្គំសូមលំឱនកាយចំពោះព្រះមហាករុណាទិគុណ និងក្រាបបង្គំថ្វាយនូវអំណរសាទររីករាយក្រៃលែងប្រកបដោយកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងសូមវត្ថុស័ក្តិសិទ្ឋិក្នុងលោក និងទេវតាព្រះនាងមណ្ឌាទេវី ជួយប្រោះព្រំ ថែរក្សាព្រះករុណាជាអម្ចាស់ សូមទ្រង់ប្រកបដោយពុទ្ឋពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងសព្ឋសាធុកាពរបរវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ព្រះរាជសុខភាពបរិបូរណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរជាកូន ចៅ របស់ព្រះអង្គ បានរស់នៅប្រកបដោយសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងរុងរឿងថ្កើងថ្កាន ជានិច្ចនិរន្តតទៅ៕​

image

image

image

image

image

image

ដោយ៖​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print