ផ្ទុះអាវុធ៦គ្រាប់នៅខណ្ឌទួលគោក​ អ្នកបង្កបើករថយន្តម៉ាក Lexus RX330ពណ៍ខ្មៅ​ គេចខ្លួនយ៉ាងស្រួល

ចែករំលែក៖

ភ្នំពេញៈ​ ស្នូរគ្រាប់កាំភ្លើងលាន់ឮផ្ទួនៗគ្នាកាលពីវេលាម៉ោង០២និង៣០នាទីរំលងឣាធ្រាតឆ្លងចូលថ្ងៃទី១៣​ ខែឧសភាឆ្នាំ២០១៦​ យ៉ាងតិច៦គ្រាប់​ បន្សល់ទុកនូវសំបកកាទុសផងដែរ។ ករណីផ្ទុះអាវុធចំនួន០៦គ្រាប់នេះបានកើតឡើងនៅចំនុចផ្លូវលេខ២៦៥ក្រុម៣៣​ ភូមិ១៣​ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក (មិនបណ្តាលឲ្យមនុស្សរង
របួសឡើយ)។
ខ្មាន់កាំភ្លើងមិនស្គាល់ឣត្តសញ្ញាណ​ តែជិះរថយន្តម៉ាក Lexus RX330ពណ៍ខ្មៅមិនចាំស្លាកលេខធ្វើដំណើរពីត្បូងមកជើងតាមបណ្តោយផ្លូវលេខ២៦៥ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ពេលធ្វើសកម្មភាពបាញ់រួចក៏បើករថយន្តបត់ទៅតាមបណ្តោយផ្លូវ១៩២គេចខ្លួនទៅទិសខាងកើតបាត់តែម្តង។ នៅកន្លែងកើតហេតុឃើញមានសល់សំបកកាទុស០៦គ្រាប់។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅដល់ស្រាវជ្រាវ ករណីនេះតែមិនមានសាក្សីណា ដែលឃើញហេតុការណ៍ច្បាស់ ឬក៍ភិនភាគជនសង្ស័យនោះទេ។ ហើយករណីនេះជាករណីបាញ់បោះសេរីតាមផ្លូវដ៏ព្រហើនប្រៀបបាននិងសាកសមត្ថភាពសមត្ថកិច្ច៕​

image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print