លោក ឧត្តមសេនីយ៌ ហេង ប៊ុនទីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនិងបំពាក់ឋានន្តរសក្តិជូនមន្ត្រីកងរាជអាវុធហត្ថចំនួន៩៧នាក់

ចែករំលែក៖

ខេត្តព្រះសីហនុៈ​ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៣ឧសភានេះបានធ្វើពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនិងបំពាក់ឋានន្តរសក្តិជូនមន្ត្រីកងរាជអាវុធហត្ថចំនួន៩៧នាក់។ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតី លោក ឧត្តមសេនីយ៌ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
​ យោងតាមរបាយការណ៌របស់ការិយាល័យបុគ្គលិកបានឲ្យដឹងថាមន្ត្រីដែលត្រូវប្រកាសតែងតាំងផ្លាស់ប្តូរមុខងារទាំង៩៧នាក់រួមមានៈ
ការផ្លាស់ប្តូរមុខងារចំនួន១២នាក់ .បំពាក់ឋានន្តរសកិ្តថ្នាក់អនុសេនីយ៌ឯក ចំនួន២៤នាក់ .ថ្នាក់អនុសេនីយ៌ទោ ចំនួន២២នាក់ .អនុសេនីយ៌ត្រីចំនួន១១នាក់ នាយចំណង់ចំនួន២៣នាក់ និងពលបាលឯកចំនួន៥នាក់៕​

image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print