របួសធ្ងន់និងស្រាល៣នាក់ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តតាក់ស៊ីបុក

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាលខណះពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវហើយត្រូវរថយន្ដតាក់សីុម៉ែត្របុកពេញទំហឹងនិងអូសប្រហែល១០០ម៉ែត្រទើបរថយន្ដឈប់ បណ្តាលអោយរងរបួសធ្ងន់និងស្រាលទាំង៣នាក់ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២៣និង៤៥នាទីយប់ថ្ងៃទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅចំណុចស្ពាននាគ​ តាមបណ្ដោយមហាវិថីព្រះនរោតម្ដកែងនិងផ្លូវលេខ១០៦​ ស្ថិតក្នុងសង្កាត់​ វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានបានអោយដឹងថា​នៅមុនពេលកើតហេតុគេបានឃើញយុវជនបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា គុបជ្រុង​ ពណ៍ទឹកប៊ឹុច​ ពាក់ស្លាកលេខ​ កណ្ដាល​ 1E-5284​ ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៦​ ទិសដៅពីកើតទៅលិចហើយបានឆ្លងមហាវិថីព្រះនរោតម្ដ។ ប្រភពបានបន្តថា​ៈ​ ពេលដែលម៉ូតូកំពុងតែឆ្លងផ្លូវក៏បានរថយន្ដតាក់សីុម៉ែត្រមួយគ្រឿងពណ៍ខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AE 8302 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោតម្ដ​ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនបុកម៉ូតូពេញទំហឹងបណ្ដាលអោយអ្នកជិះម៉ូតូទាំងបីនាក់ខ្ទាតចេញពីម៉ូតូរងរបួសត្រូវបានអ្នកធ្វើដំណើរតាមផ្លូវជួយហៅរថយន្តមកដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូគៀបជាប់ក្រោមរថយន្ដអូសជិត១០០ម៉ែត្ររងការខូចខាតផងដែរ។ បន្ទាប់ពីកើតហេតុរួចបានមួយសន្ទុះ មានរថយន្ដម៉ាកព្រូសមួយគ្រឿងពណ៍សរពាក់ស្លាកលេខ​ ភ្នំពេញ​2AF 0155 បានរំដោះតៃកុងរថយន្ដបង្កចេញពីកន្លែងកើតហេតុ​ ហើយត្រូវបានអ្នកនៅកន្លែងកើតហេតុនាំគ្នាជិះម៉ូតូដេញតាមរហូតទៅដល់ខាងមុខមន្ទីរពេទ្យ​ រ៉ូយ៉ាល់រតន:ទើបឃាត់បានមកវិញដោយមិនចង់នៅទទួលខុសត្រូវចំពោះមុខច្បាប់ ហើយចំណែកជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ប្រជាពលរដ្ឋបាននាំគ្នារិះគន់ថា អ្នកបើកបរមួយចំនួនមិនមានការទទួលខុសត្រូវការពិត ដោយសំអាងមានបញ្ហាបន្តិចបន្តួចទូរស័ព្ទហៅមិត្តភ័ក្រ្តមករំដោះចេញគេចយករួចខ្លួន ធ្វើដូចជាប្រទេសគ្មានច្បាប់ ហើយម៉្យាងវិញទៀតរថយន្តតាក់ស៊ីភាគច្រើនបើកលឿនមិនសូវគោរពច្បាប់ចរាចរណ៍ អាងតែមិនមែនរថយន្តរបស់ខ្លូនបើកបរព្រហើន មិនញញើតច្បាប់ ពេលមានអាសន្នគឺរត់ចោលរថយន្តមិនហ៊ានដោះស្រាយ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះធ្វើការវាស់វែងយករថយន្ដនិងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕​

image

image

image

image

image

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print