ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរស្រុកព្រៃកប្បាស រួមជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានចុះជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដួលរលំដោយសារខ្យល់កន្ត្រាក់យ៉ាងតិចចំនួន ០៤ខ្នង ។ ក្នុងនោះនៅឃុំពោធិ៍រំចាក ០១ខ្នង,ឃុំបានកាម ០១ខ្នង និងឃុំព្រៃល្វា ០២ខ្នងដែលរងការខូចខាត ដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕
ដោយ សុខ ខេមរា
...