អាជ្ញាធរស្រុកព្រៃកប្បាស រួមជាមួយកម្លាំងនគរបាលជួយជុសជុលផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរស្រុកព្រៃកប្បាស រួមជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានចុះជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋ​ ដែលរងគ្រោះដួលរលំដោយសារខ្យល់កន្ត្រាក់យ៉ាងតិចចំនួន ០៤ខ្នង​ ។ ក្នុងនោះនៅឃុំពោធិ៍រំចាក ០១ខ្នង,ឃុំបានកាម ០១ខ្នង និងឃុំព្រៃល្វា ០២ខ្នងដែលរងការខូចខាត ដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕​

image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print