បង្ក្រាប​ និងឃាត់ខ្លួន​ជន​ដៃដល់​ចំនួន​៣​នាក់​ ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់​រង​របួសធ្ងន់​ស្រាល​ នៅស្រុកបាណន់

ចែករំលែក៖

ខេត្ត​​បាត់ដំបង​៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាណ​ន់​​​​ បាន​ធ្វើការ​បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ (​ប្រើប្រាស់​អាវុធ​កាំបិត​)​​ ដោយ​ជនសង្ស័យ​ប្រើប្រាស់​កាំបិត​កាប់​ត្រី​កាប់​ទៅ​លើ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ស្រាល​ កាលពីថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០២២ម្សិលមិញនេះ​ នៅ​ត្រង់​ចំណុច​នៅ​ចំណុច​ឈ្នាន់​៣​ ស្ថិត​ក្នុងភូមិ​ថ្មី​ ឃុំ​ក​ន្ទឺ​១​ ស្រុក​បាណ​ន់​ ខេត្តបាត់ដំបង​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​ង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​វរសេនីយ៍ឯក​ ប៉ាន់​ វ៉ា​ន់​នី​ ជា​អធិការ​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក​ន្ទឺ​១​ ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៣​នាក់​ ៖

១-​ឈ្មោះ​ ផា​ន​ រ៉ា​នី​ ហៅ​ ណៃ​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ រស់នៅ​ភូមិ​ធ្ង័​រ​ ឃុំ​ចែង​មាន​ជ័យ​ ស្រុក​បាណ​ន់​ ខេត្តបាត់ដំបង​ ។​

២-​ឈ្មោះ​ ផា​ន​ ស៊ី​ណេ​ង​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ រស់នៅ​ភូមិ​ធ្ង័​រ​ ឃុំ​ចែង​មាន​ជ័យ​ ស្រុក​បាណ​ន់​ ខេត្តបាត់ដំបង​ ។​

៣-​ឈ្មោះ​ រ៉ាត់​ ចាន់​រី​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ រស់នៅ​ភូមិ​ធ្ង័​រ​ ឃុំ​ចែង​មាន​ជ័យ​ ស្រុក​បាណ​ន់​ ខេត្តបាត់ដំបង​ ។​

​ជនសង្ស័យ​ទាំង​ ០៣​នាក់​បាន​ប្រើប្រាស់​កាំបិត​កាប់​ត្រី​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​ ០២​នាក់​ ១.​ឈ្មោះ​ វ៉ា​ន់​ រក្សា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​កំប៉ង់​កើត​ ឃុំ​ក​ន្ទឺ​២​ ស្រុក​បាណ​ន់​ រង​របួស​ចំ​កំភួនដៃ​ខាងស្ដាំ​ដេរ​ចំនួន​ ១០​ថ្នេរ​ និង​ជើង​ខាងឆ្វេង​ដេរ​ចំនួន​០៦​ធ្នេ​រ​ និង​ជន​រង​គ្រោះ​ទី​២.​ឈ្មោះ​ ចាយ​ ឈួ​ត​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​កំប៉ង់​កើត​ ឃុំ​ក​ន្ទឺ​២​ ស្រុក​បាណ​ន់​ រង​របួស​ចំ​សៀតផ្កា​ខាងស្ដាំ​ដេរ​ ០៧​ថ្នេរ​ ។​

​ក្រោយ​ឃាត់ខ្លួន​ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​ដៃដល់​ទាំង​០៣​នាក់​មក​កាន់​អធិការ​ដ្ខា​ន​នគរបាល​ស្រុក​បាណ​ន់​ដើម្បី​ធ្វើការ​សាកសួរ​ចម្លើយ​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ មូលហេតុ​ដែល​ឈាន​ដល់​ការ​អំពើ​ហិង្សា​ខាងលើ​នេះ​ គឺ​បណ្តាល​មក​ពី​មាន​ជម្លោះ​នឹង​គ្នា​រឿង​រក​ត្រី​ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​ដោយ​ខុសច្បាប់​ ។​

...

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើនេះ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ ​ត្រូវ​បាន​កម្លាំង​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print