កម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទតាមដងទន្លេ នៅចំណុចអន្លង់អណ្ដើក ភូមិកំពង់រាំង និងចំណុចភ្នំក្របី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងចម្រុះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករលាប្អៀរ សរុបចំនួន២១នាក់ មធ្យោ បាយបាឡាស្មាច់ចំនួន០៤គ្រឿង ដឹកនាំដោយលោក ចែម ភក្តី អភិបាលរងស្រុក កាលពីថ្ងៃទី១២ ខែកញ្ញាម្សិលមិញនេះ​ បានចុះបង្រ្កាបបទល្មើសនេសាទតាមដងទន្លេ នៅចំណុចអន្លង់អណ្ដើក ភូមិកំពង់រាំង និងចំណុចភ្នំក្របី ភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ ជាលទ្ធផលកម្លាំងជំនាញ​បានដកហូត​វត្ថុតាង​ជាក់ស្ដែង​ រួមមាន​៖
– រុះរើ របាំងសាច់អួនចំនួន២២កន្លែង ប្រវែង១១០០ ម៉ែត្រ
– លបលូចំនួន១៧លប
– បង្គោលចំនួន២១០ដើម
– លែងត្រីចំរុះចំនួន ៧០គីឡូក្រាមចូលក្នុងបឹងវិញសម្ភារៈ និងវត្ថុតាង បានកាប់បំផ្លាញចោលនៅនឹងកន្លែង។

សូមជម្រាបដែរថា​ កាលពីថ្ងៃ​ទី​១០​ ខែកញ្ញា​ថ្មីៗនេះ​​ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោក​ឧត្តមសេនីយ៍ត្រី​ ចេ​ង​ ឡេ​ង​ ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ លោក​វរសេនីយ៍ទោ​ យ៉​ន​ រិ​ទ្ធី​ នាយ​រង​ការិយាល័យ​សេដ្ឋកិច្ច​ សហការ​ជាមួយ​លោក​វរសេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិការ​ស្រុក​សង្កែ​ បាន​ធ្វើការ​ដឹក​កម្លាំង​ក្នុង​អង្គភាព​ ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ ០១​លើក​ ត្រង់​ចំ​ណុ​ភូមិសាស្ត្រ​ ភូមិ​កាច់​រទេះ​ ឃុំ​កំពង់​ព្រៀង​ ស្រុក​សង្កែ​ ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ប្រើប្រាស់​មធ្យោបាយ​ជា​កាណូត​ ចំនួន​០៣​គ្រឿង​ ។​ ជា​លទ្ធផល​បង្ក្រាប​បាន​ ៖​ -​សាច់​មង​សរុប​ ១,៥៨០​ម៉ែត្រ​ -​បង្គោល​ ៣៧០​ដើម​ -​ឡុ​ក​ ១១​ -​ប្រលែង​កូន​ត្រី​ចំនួន​ ១០០​គីឡូក្រាម​ ។​

​ចំពោះ​ករណី​នេះ​ សាច់​មង​ និង​បង្គោល​ ត្រូវ​បាន​សមត្ថកិច្ច​កាប់​បំផ្លាញ​ និង​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​ ។​ ចំណែក​ជនល្មើស​បាន​រត់គេច​ខ្លួន​មុន​ពេល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ ៕

...

ដោយ​៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print