ស្លាប់​៦៥នាក់ដោយសាររន្ទះបាញ់នៅបង់ក្លាដែស ប្រព័ន្ធផ្សព្វផ្សាយបង់ក្លាដែសបានផ្សាយថា

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានពលរដ្ឋរហូតដល់ទៅ​៦៥នាក់នៅទូទាំងប្រទេស​ស្លាប់ដោយសារតែរន្ទះបាញ់ក្នុងរយៈពេលពីរថ្ងៃកន្លងមក ខណៈដែលព្យុះភ្លៀងកំពុងតែវាយប្រហារប្រទេសនេះ។
រន្ទះបាញ់កើតឡើងភាគច្រើននៅតាមតំបន់ជនបទប្រទេសនេះពេលដែលពលរដ្ឋកំពុងតែធ្វើការនៅកណ្តាលវាលស្រែពេលភ្លៀងធ្លាក់។ ក្រោយពេលមានក្តៅខ្លាំងជាប្រវត្តិសាស្ត្រ ភ្លៀងធ្លាក់ខ្លាំងនៅស្រុកចំនួន១៤ ហើយរន្ទះបាញ់សម្លាប់មនុស្សច្រើនបំផុតគឺនៅថ្ងៃទី១១កន្លងមកដោយ​សម្លាប់មនុស្សរហូតដល់ទៅ​៣៣នាក់ក្នុងមួយថ្ងៃ។
ក្រុមអ្នកឯកទេសបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុ ការកាប់បំផ្លាញព្រៃឈឺខ្ពស់ គឺជាហេតុបណ្តាលឲ្យមានរន្ទះបាញ់កើនឡើង។​ ក្រៅពីនេះ ដោយសារតែពលរដ្ឋ​បានប្រើប្រាស់នូបឧបករណ៍ ដែលមានជាតិស្រូបដូចជាទូរស័ព្ទជាដើម ជាហេតុបណ្តាលឲ្យរន្ទះបាញ់សម្លាប់មនុស្សជាច្រើនបែបនេះ។
លោក Reaz Ahmed អគ្គនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បង់ក្លាដែស បានប្រាប់ដល់សីុអិនអិន កាលពីថ្ងៃច័ន្ទថា ជនរងគ្រោះដែលបានស្លាប់ភាគច្រើន រស់នៅតំបន់ជនបទ ខ្លះនៅភាគខាងជើង និងភាគកណ្តាល ប្រទេសបង់ក្លាដែស ហើយជនរងគ្រោះទាំងនោះ ជាកសិករ និងកម្មករសំណង់ ។
តួលេខនៃអ្នកស្លាប់ គិតត្រឹមថ្ងៃព្រហស្បតិ៍ កន្លងមកនេះ មានត្រឹមតែ ៣៤នាក់ទេ ដែលបន្តជាប់គ្នា រហូតមកដល់ថ្ងៃសុក្រ មានចំនួន ២១នាក់ ហើយមកថ្ងៃសៅរ៍មាន ចំនួន០៧នាក់ និងថ្ងៃអាទិត្យ មានចំនួន ០៣នាក់ទៀត ។
នៅក្នុងប្រទេសបង់ក្លាដែស គិតចាប់ពីចន្លោះខែមីនា និងមិថុនា ជារដូវដែលមានករណីរន្ទះបាញ់ កើតឡើងច្រើន ខណៈដែលរដូវវស្សា បានមកដល់ ៕​

image image

ដោយ​ មែវ​ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print