ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ កាកបាទក្រហមកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពី ឧត្ដមសេនីយ៍ទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃស្នងការនគរបាលជាតិ និង លោក គង់ សុវណ្ណ តំណាងអង្គការ IARD ប្រចាំប្រទេសកម្ពុជា គ្រូបណ្តុះបណ្តាលមកពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង មន្ត្រីទីស្នាក់ការកណ្តាល និងលោកនាយក-នាយិកា មន្រ្តី ទីប្រឹក្សាយុវជន យុវជន និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រះសីហនុ និងខេត្តព្រៃវែង សរុបចំនួន២៥នាក់ ។
វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ( ១៧-១៨ ឧសភា ២០១៦ ) នៅសាលប្រជុំនៃភោជនីយ៍ដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ក្នុងគោលបំណងសំខាន់
៣គឺ ៖
១- អ្នកចូលរួមទទួលបានចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ ផ្តោតលើហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ។
២- អ្នកចូលរួមទទួលបានចំណេះដឹងអំពីវិធីសាស្ត្រសម្របសម្រួល និងផ្សព្វផ្សាយតាមសាលារៀន និងសហគមន៍ ។
៣- ក្រោយពីបញ្ចប់វគ្គ អ្នកចូលរួមអាចយកចំណេះដឹងទៅអប់រំ និងផ្សព្វផ្សាយនៅតាមសាលារៀន និងសហគមន៍គោលដៅនីមួយៗ ៕
ដោយ៖ សុវណ្ណារ៉ា