ខ្សឹប​ដាក់​ត្រចៀក​៖​ កំពង់ចម្លង​ភូមិ​ថ្មី​-​ខ្ញូ​ង​(​ខេត្តកំពង់ចាម​)​ យក​តម្លៃ​ស្រេច​ចិត្ត​

ចែករំលែក៖

​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ ឆ្លងកាត់​ទន្លេមេគង្គ​ចំណុច​ភូមិ​ថ្មី​(​ស្រុក​កំពង់សៀម​)​ ឆ្ពោះទៅ​ត្រើយម្ខាង​ គឺ​ភូមិ​ខ្ញូ​ង​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​រាយការណ៍​ថា​ កំពង់ចម្លង​មួយ​នេះ​ទារ​លុយ​ពី​អ្នក​ឆ្លង​ស្រេច​តែ​នឹង​ចិត្ត​នឹកឃើញ​ ។​ អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ធុន​តូច​(​កាម​រី​,​ កូ​រូ​ឡា​)​ ត្រូវ​គេ​ទារ​១​ម៉ឺន​៥​ពាន់​រៀល​ ។​ រថយន្ត​ធំ​ជាង​នេះ​ ដូច​ជា​ឡិច​ស៊ី​ស​ ៣០០,​ ៣៣០​ ឬ​ក៏​ហា​យ​ឡេ​ន​ឌ័​រ​ ត្រូវ​គេ​ទារ​២​ម៉ឺន​រៀល​ ។​ សម្រាប់​រដូវប្រាំង​ ការ​ឆ្លង​នៅ​ចំណុច​នេះ​ មិនជា​ឆ្ងាយ​ពេក​ទេ​ តែ​នៅ​រដូវវស្សា​ អាច​ថា​ ឆ្ងាយ​បន្តិច​ ។​

​ប្រភព​ពី​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​កំពង់ចម្លង​នេះ​ អះអាង​ថា​ ការ​ទារ​ថ្លៃ​ឆ្លង​មិន​មាន​ចុង​សំបុត្រ​ត្រឹមត្រូវ​ទេ​ ដោយ​អាស្រ័យ​ទៅ​លើ​បបូរមាត់​អ្នក​ទារ​ ។​ នៅ​ពេល​ព្រលប់​ តម្លៃ​ការ​ឆ្លង​ផ្សេង​ទៅ​វិញ​ ។​ ប្រជាពលរដ្ឋ​ឆ្លងកាត់​ទីនោះ​ លើក​ដំបូង​ចង់បាន​សំបុត្រ​ ប៉ុន្តែ​ ម្ចាស់​ទូកដ​ អះអាង​ថា​ ជា​ទម្លាប់​ ពួក​គេ​មិន​ដែល​ប្រើប្រាស់​សំបុត្រ​នោះ​ទេ​ ។​ វា​ក្លាយទៅជា​ទម្លាប់​ ដែល​ពួក​គេ​ទារ​លុយ​ស្រេច​តែ​នឹង​ចិត្ត​ពី​អ្នកដំណើរ​ឆ្លងកាត់​ ។​

​គេ​រាយការណ៍​ទៀត​ថា​ មិនមែន​តែ​កំពង់ចម្លង​ភូមិ​ថ្មី​-​ខ្ញូ​ង​នោះ​ទេ​ ដែល​ដាក់​តម្លៃ​នៅ​លើ​បបូរមាត់​ ។​ នៅ​ទីកន្លែង​ផ្សេង​ទៀត​ ដែល​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​ សុទ្ធតែ​មិន​មាន​វិ​ក័យ​ប​ត្រ​ ឬ​សំបុត្រ​សម្រាប់​ផ្តល់​ឲ្យ​អតិថិជន​នោះ​ឡើយ​ ។​ ដូច្នេះ​ ម្ចាស់​កំពង់ចម្លង​អាច​ទារ​ថ្លៃ​លើស​ស្រេច​តែ​នឹង​ចិត្ត​ ។​ បើ​នៅ​រដូវវស្សា​ ពួក​ម្ចាស់​ទូកដ​ទាំងនោះ​ អាច​ទារ​ថ្លៃ​រហូត​ដល់​៣​ម៉ឺន​រៀល​ សម្រាប់​រថយន្ត​១​គ្រឿង​ ដោយ​សំអាង​ថា​ រដូវវស្សា​ទន្លេធំ​ ដូច្នេះ​ គេ​ចំណាយ​ប្រេង​ច្រើន​ ។​

​ប្រជាពលរដ្ឋ​រាយការណ៍​ថា​ វា​គួរតែ​មានការ​កំណត់​តម្លៃ​ជាក់លាក់​នៅ​មុខ​កំពង់ចម្លង​ ដូច​អ្វី​ដែល​គេ​បាន​ធ្វើ​នៅ​ច្រកចូល​ផ្សារៗ​នានា​ ឬ​ក៏​ត្រូវ​មាន​សំបុត្រ​ លក់​ដោយ​មាន​បញ្ជរ​ត្រឹមត្រូវ​ ។​ ការ​ដែល​ពួក​ឈ្មួញ​ថៅកែ​កំពង់ចម្លង​អាច​ធ្វើ​បាន​ស្រេច​តែ​នឹង​ចិត្ត​នេះ​ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ អាជ្ញាធរ​ឃុបឃិត​ជាមួយ​ពួក​ឈ្មួញ​ដើម្បី​ផលប្រយោជន៍​ពួក​គេ​ ៕​

េ៣៤ត

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print