លោក ហ៊ុន​ ម៉ានី ៖ អំពាវនាវឲ្យក្រុមយុវជនខ្មែរឥស្លាម ត្រូវស្គាល់ពីប្រវត្ដរបស់ខ្មែរឲ្យបានច្បាស់​ជៀស​វាង បងប្អូនជឿតាមពាក្យញុះញង់ពីជនអគតិ

ចែករំលែក៖

ភ្នំពេញ៖ ពិតណាស់ សច្ចភាពប្រវត្ដិសាស្រ្ដ នៃប្រទេសកម្ពុជា គឺបានឆ្លងកាត់ភ្លើងសង្គ្រាម និងបង្ក​វិនា​សកម្មឥតគណនា ដល់ប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ ដូច្នេះខ្ញុំសូមអំពាវនាវ ដល់ក្រុមយុវជន ខ្មែរឥស្លាម ទំាងអស់ត្រូវស្គាល់ពីប្រវត្ដ របស់ខ្មែរឲ្យបានច្បាស់ជៀសវាង បងប្អូនជឿតាមពាក្យញុះញង់ ពី ជនអគតិមួយចំនួន ចេះតែបភ្លៃប្រវត្ដសាស្រ្ដខ្មែរធ្វើឲ្យខ្មែរបែមកបាក់សាមគ្គីផ្ទៃក្នុង និងធ្វើឲ្យសង្គមជាតិ វិនាសមហន្ដររាយ ទៅថ្ងៃក្រោយ នេះជាការអំពាវនាវរបស់ លោក ហ៊ុន ម៉ានី តំណាងសម្ដេចអគ្គ​មហា​សេនាបតីតេជោហ៊ុន សែន ក្នុងឳកាស ដែល លោក ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ អគារអន្ដេវា​សិក​ដ្ឋាន ២ខ្នង សម្រាប់សិស្ស និស្សិតនារីឥស្លាមស្នាក់នៅរៀនសូត្រ កាលពីថ្ងៃទី១៧ ឧសភា ឆ្នំា​២០១៦ ស្ថិតនៅទីតាំងពីរផ្សេងគ្នា គឺអគារទី១នៅក្នុងសង្កាត់ស្រះចក និងទី២ នៅសង្កាត់ជ្រោយចង្វារ ដោយបាន ចំណាយថវិកាអស់ចំនួន៣៣៣៧៣៧ដុល្លារអាម៉េរិកដោយមានការជួយឧបត្ថម្ភពីអង្គការ MUslimehelfen សហព័ន្ធអាល្លឺម៉ង់ ។
លោក សុះ ​មុះសិន ប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានបញ្ជាក់ថា៖ ដោយមើលឃើញពីសន្ទុះ កើនឡើងជាលំដាប់ និងដើម្បីផ្ដល់ឪកាស ក្នុងការជម្រុញឲ្យមាននិស្សិតនារីមុស្លិម បានសិក្សាថ្នាក់ឧត្ដម សិក្សា ពិសេស ដើម្បីសម្រាលការលំបាកខ្វះខាត និងក្ដីកង្វល់របស់អាណាព្យាបាល ចំពោះកូនៗ ជានារី ដែត្រូវឃ្លាតឆ្ងាយពីផ្ទះសម្ដែងមកបន្ដកការសិក្សា នៅរាជធានីភ្នំពេញ ដោយហេតុនេះទើបថ្នាក់ដឹកនំា រួម ជាមួយនិងសមាគម និស្សិតមុស្លិមកម្ពុជា បានសម្រេច ស្វះស្វែងរកថវិកា ពីសប្បុរសជននានា មកទិញដី ពីកន្លែង ដើម្បីធ្វើការសាងសង់ នូវអគារអន្ដេវាសិកដ្ឋាន​សម្រាប់ឲ្យសិស្ស និស្សិតនារីមុស្លិម​បានស្នាក់នៅ រៀនសូត្រ ចាប់តំាងពីឆ្នំា២០០៦ មក ដែលមានទីតំាងនៅ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងមួយទីតំាងទៀតនៅក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។ រហូតមកដល់ឆ្នំា២០១៥ ,២០១៦នេះ ទើប សម្រេចធ្វើការសាងសង់បានមួយរយភាគរយ ទំាងពីរអគារនេះ ដោយបានចំណាយថវិកាសរុបអស់ចំនួន ៣៣៣ ៧៣៧ ដុល្លារអាម៉េរិក ដោយមានការជួយឧបត្ថម្ភពី អង្គការ MUslimehelfen សហព័ន្ធអាល្លឺម៉ង់ និង សប្បុរសជននានាក្នុងស្រុក ។ លោកបន្ដថា៖ បច្ចុប្បន្ន​នេះ អគារអន្ដេវាសិកដ្ឋាន ដែលបានសាងសង់ រួចទំាងពីរ អគារនេះយើងអាចទទួល សិស្សិ និស្សិតនារីមុស្លិម មកស្នាក់នៅទៅ​តាមលក្ខខណ្ឌបែបបទ​និតិវិធី បានសរុបចំនួន៤៥៥នាក់ ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ ពិតណាស់ សច្ចភាពប្រវត្ដិសាស្រ្ដ នៃប្រទេសកម្ពុជា គឺបានឆ្លង​កាត់​ភ្លើងសង្គ្រាម និងបង្ក​វិនា​សកម្មឥតគណនា ដល់ប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ ដូច្នេះខ្ញុំសូម​អំពាវនាវ ដល់ក្រុមយុវជន ខ្មែរឥស្លាម ទំាងអស់ត្រូវស្គាល់ពីប្រវត្ដ របស់ខ្មែរឲ្យបានច្បាស់ជៀសវាង បង​ប្អូន​ជឿតាមពាក្យញុះញង់ ពីជនអគតិមួយចំនួន ចេះតែបភ្លៃប្រវត្ដសាស្រ្ដខ្មែរ​ធ្វើឲ្យខ្មែរបែមកបាក់​សាមគ្គី​ផ្ទៃក្នុង និងធ្វើឲ្យសង្គមជាតិ វិនាសមហន្ដររាយ ទៅថ្ងៃក្រោយ ។
លោកបន្ដថា៖ ក្នុងនាមយើងជាយុវជន យើងត្រូវសម្លឹងមើលឲ្យបានឆ្ងាយ និងធ្វើឲ្យបានកាន់តែ ច្រើន ទើបយើងអាចទទួលបានជោគជ័យ ជីវិតផ្ទាល់ខ្លួនក្រុមគ្រួសារ និងសង្គមជាតិ ព្រោះយុវជនកម្ពុជាគ្រប់ រូបជាសសៃឈាមថ្មី ដែលមិនអាចខ្វះបានរលកមុនបានទៅមុខ រលកក្រោយ នឹងមកបន្ដវេណ ការថែ​រក្សា សន្ដិភាព និងការអភិវឌ្ឍប្រទេសជាតិ ក៍ដូច្នេះដែរ ។ ប្រទេសជាតិមានការីកចម្រើនរហូតមកដល់ សពថ្ងៃនេះក៍ ដោយសារមានការដឹកនំាប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ពិសេសនយោបាយ សុខដុមនីយកម្ម រវាងជនជាតិ និងសាសនា ទំាងអស់នេះ ហើយទើបធ្វើឲ្យមានអង្គការ សមាគម និងសប្បុរសជនក្នុង និងក្រៅប្រទេសបានចូលរួមជាមួយរាជ​រដ្ឋាភិ​បាល ក្នុងមការកសាង ស្ដារ និងអភិវឌ្ឍន៍សង្គមកម្ពុជា ៕

image image image image image image image
ដោយ៖ សំរិត
1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print