​ភាព​ចលាចល​ផ្នែក​សេដ្ឋកិច្ច​បង្កើន​ឲ្យ​មាន​តម្រូវការ​មាស​

ចែករំលែក៖

​ក្រុមប្រឹក្សា​ផ្នែក​មាស​លើ​សាកលលោក​ បាន​ឲ្យ​ដឹង​ថា​ តម្រូវការ​មាស​សាកលលោក​ បាន​កើនឡើង​ក្នុង​ត្រីមាស​ទី​១​ ដោយសារ​តែ​អ្នក​វិនិយោគ​ស្វែងរក​កន្លែង​មាន​សុវត្ថិភាព​ពី​ភាព​ចលាចល​ផ្នែក​ហិរញ្ញវត្ថុ​។​

​តម្រូវការ​មាស​សរុប​ឈាន​ដល់​១.២៩០​តោន​នៅ​ក្នុង​រយៈពេល​ពី​ខែមករា​ដល់​ខែមីនា​ ពោល​គឺ​កើនឡើង​២១​ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០១៥​កន្លង​ទៅ​។​

​តម្រូវការ​សម្រាប់​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០១៦​នេះ​ គឺជា​តម្រូវការ​មាស​ច្រើន​ជាងគេ​បំផុត​ទី​២​បើ​គិត​ពី​ទំហំ​មាស​។​

​ដោយ​យោង​ទៅ​តាម​ក្រុមប្រឹក្សា​នេះ​បាន​ឲ្យ​ដឹង​ថា​ ត្រីមាស​ច្រើន​ជាងគេ​បំផុត​គឺ​មាន​រយៈពេល​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១២​គឺ​នៅ​ពេល​ដែល​មាន​តម្រូវការ​ចំនួន​១.២៩០,៦​តោន​។​

​តម្រូវការ​កើនឡើង​ចុង​ក្រោយ​នេះ​ គឺ​កើនឡើង​ដោយសារ​តែ​បញ្ហា​នៃ​ការ​វិនិយោគ​ដែល​ជាប់​ទាក់ទង​នឹង​ភាព​ចលាចល​ផ្នែក​សេដ្ឋកិច្ច​ និង​បរិយាកាស​ហិរញ្ញវត្ថុ​មិន​ច្បាស់លាស់​។​

​ស្រប​ជាមួយ​គ្នា​នេះ​ដែរ​តម្រូវការ​សាកល​ លោក​ចំពោះ​គ្រឿងអលង្ការ​ធ្លាក់​ចុះ​១៩​ ភាគរយ​ ដោយសារ​តែ​តម្លៃ​កើនឡើង​ ហើយ​សកម្មភាព​ឧស្សាហកម្ម​នៅ​ឥណ្ឌា​ និង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​នៅ​ចិន​បាន​ធ្វើ​ឲ្យ​អតិថិជន​ផ្អាក​ការ​ទិញ​។​

​តម្រូវការ​វិនិយោគ​មាន​ចំនួន​៦១៨​តោន​នៅ​ក្នុង​ត្រីមាស​ទី​១​ពោល​គឺ​កើនឡើង​ ទ្វេ​ដង​ដល់​ចំនួន​២៧៨​តោន​ដែល​ត្រូវ​បាន​គេ​មើលឃើញ​នៅ​ដើមឆ្នាំ​នេះ​។​

​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​មាស​មាន​តម្លៃ​១.២៧៦,៨៦​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​អោន​។​

​ក្រុមប្រឹក្សា​នេះ​បាន​បញ្ជាក់​ថា​ តម្រូវការ​ មាស​បាន​កើនឡើង​ដោយសារ​តែ​មាន​ ហានិភ័យ​ផ្សេង​ដោយសារ​តែ​អត្រា​ការ​ប្រាក់​ មាន​ភាព​អវិជ្ជមាន​នៅ​ក្នុង​តំបន់​អឺរ៉ុប​និង​ជប៉ុន​រួម​មាន​ទាំង​ភាព​មិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​ចិន​ ខណៈ​ដែល​ទីផ្សារ​ភាគហ៊ុន​សាកលលោក​មាន​ភាព​ចលាចល​ផង​ដែរ​នោះ​ ។​

​លោក​ Alistair​ Hewitt​ ប្រធាន​ទីផ្សារ​របស់​ក្រុមប្រឹក្សា​នេះ​បាន​មាន​ប្រសាសន៍​ថា​ “​ភាព​មិន​ច្បាស់លាស់​នៃ​ទីផ្សារ​ដែល​ កំពុង​តែ​កើត​មាន​ឡើង​នេះ​នឹង​បន្ត​គាំទ្រ​ ទាំង​ការ​វិនិយោគ​ និង​តម្រូវការ​មាស​នេះ​”​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ “​កត្តា​នេះ​ ដែល​រួម​មានការ​ងើបឡើង​នៃ​តម្រូវការ​នៅ​ឥណ្ឌា​ គួរតែ​មើលឃើញ​ថា​ តម្រូវការ​មាស​នឹង​មាន​សភាព​ល្អ​សម្រាប់​ឆ្នាំ​២០១៦​នេះ​”​ ៕​

ses

ដោយ៖ រ័​ត្ន​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print