ភ្នំពេញ៖ រថយន្តធន់ធំប្រភេទសណ្តោងទូកុងតឺន័រមួយគ្រឿងសង្ស័យតៃកុងងងុយដេកបេីករេចង្កូតឡេីងខឿនពុះចែកទ្រូងផ្លូវបន្តបុកបង្គោលស្លាកស្រាបៀរបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤ទាបភ្លឺថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចមុខផ្សារកាណាស៊ីធី តាមបណ្តោយមហាវិថីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តធន់ធំប្រភេទកុងតឺន័រសណ្តោងទូ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3D 2711 ធ្វេីដំណេីរតាមប្តោយផ្លូវមហាវិថីចោមចៅក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅឡេីងខឿនពុះចែកទ្រូងផ្លូវបុកបង្គោលស្លាកសញ្ញាស្រាបៀរមួយដេីមរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីមកយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ