ភ្នំពេញ ៖ រថយន្តដឹកទំនិញអេតចាយ មួយគ្រឿង ខណៈដែលដឹកសំពីងសំពោង ខុសបច្ចេកទេស បង្កឲ្យ បះ៉ពាល់សណ្តាប់ធ្នាប់ ងាយបង្កឲ្យគ្រោះថ្នាក់ត្រូវបាន អាជ្ញាធរ សង្កាត់ភ្លើងឆេះរទេះ ចាប់ឃាត់យកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យាសិនមុននឹងអនុញ្ញាតិទៅធ្វើអាជីវកម្មវិញ ។
ការឃាត់រយន្តដឹកទំនិញអេតចាយនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ហើយ រថយន្តនេះ ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រៃវែង1A-0150 ។
មន្រី្តនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះបានឲ្យដឹងថា ដោយសាររថយន្តមួយគ្រឿងនេះ ដឹកគ្មានសណ្តាប់ធ្នាប់ សំពីងសំពោង បង្កឲ្យប្រឈមងាយគ្រោះថ្នាក់ដឹកខុសបច្ចេកទេស ល្មើសទៅនឹងច្បាប់ចរាចរណ៍ ទើបអាជ្ញាធរចាប់ឃាត់ខណៈធ្វើដំណើរ មកពីខេត្តកំពត កាត់តាមផ្លូវជាតិលេខ៣ មកដាក់នៅឃ្លាំង យីហោ ម៉ៅ ឡាយស្ថិតនៅក្នុងភូមិព្រៃកំបុតបសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
មន្រី្តនគរបាលដដែលឲ្យដឹងទៀតថា រថយន្តមួយគ្រឿងនេះដឹកពុំមានគោរពទៅតាមច្បាប់ចរាចរណ៍ ដូច្នេះសមត្ថកិច្ច ចាប់ឃាត់យកទៅរក្សាទុកជាបណ្តោះអាសន្ននៅ សង្កាត់ភ្លើងឆេះរទេះ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាសិនទើបអនុញ្ញាតិឲ្យត្រឡប់ទៅវិញ ៕
ដោយប្រាថ្នា