សម្តេចតេជោ ហ៊ុន សែន​ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួប២០ឆ្នាំនៃទំនាក់ទំនង Russia-ASEAN នៅម៉ោង១២ថ្ងៃនេះ

ចែករំលែក៖

ទីក្រុងមូស្គូ៖ ​នៅថ្ងៃទី ២០ ខែ ឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួប២០ឆ្នាំនៃទំនាក់ទំនង Russia-ASEAN នៅថ្ងៃនេះ។

កម្មវិធីនឹង ចាប់ផ្តើមនៅម៉ោង ១២:០០ ក្នុងនោះរួមមានដូចជា ពិធីស្វាគមន៌ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននិងរុស្ស៊ីជាមួយ តំណាងធុរកិច្ច ពិធីថតរូបរួមគ្នា សម័យប្រជុំពេញអង្គ និងពិសារអាហារថ្ងៃត្រង់ការងារជាដើម ដែលនឹងប្រព្រឹត្តិធ្វើ នៅ Radisson Blu Resort and Congress Center, ទីក្រុង Sochi។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញវិលត្រឡប់ទៅកាន់ ប្រទេសកម្ពុជាវិញ នៅល្ងាចថ្ងៃដដែលនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយចំនួនខាងលើនេះរួចហើយ៕​

image

image

image

image

ដោយ៖​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print