ទីក្រុងមូស្គូ៖ នៅថ្ងៃទី ២០ ខែ ឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួប២០ឆ្នាំនៃទំនាក់ទំនង Russia-ASEAN នៅថ្ងៃនេះ។
កម្មវិធីនឹង ចាប់ផ្តើមនៅម៉ោង ១២:០០ ក្នុងនោះរួមមានដូចជា ពិធីស្វាគមន៌ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននិងរុស្ស៊ីជាមួយ តំណាងធុរកិច្ច ពិធីថតរូបរួមគ្នា សម័យប្រជុំពេញអង្គ និងពិសារអាហារថ្ងៃត្រង់ការងារជាដើម ដែលនឹងប្រព្រឹត្តិធ្វើ នៅ Radisson Blu Resort and Congress Center, ទីក្រុង Sochi។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញវិលត្រឡប់ទៅកាន់ ប្រទេសកម្ពុជាវិញ នៅល្ងាចថ្ងៃដដែលនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយចំនួនខាងលើនេះរួចហើយ៕
ដោយ៖ សុខ ខេមរា
...