ដោយសេចក្តីអត់​ បុរសម្នាក់បេីកម៉ូតូដឹកឈើពេលមេឃកំពុងភ្លៀងរអិលដួលស្លាប់យ៉ាងអណោចអធមនៅស្រុកចិត្របុរី

ចែករំលែក៖

ក្រចេះ៖​ បុរសម្នាក់បេីកម៉ូតូដឹកឈេីពេលមេឃភ្លៀងកំពុងធ្លាក់ខ្លាំងបណ្ដាលឲ្យរអិលដួលស្លាប់គួឲ្យសង្វែកកាលពីវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០១៦នៅលេីផ្លូវលំត្រង់ចំនុចស្ទឹងពិត​ ភូមិចង្រ្គង​ ឃុំចង្រ្គង​ ស្រុកចិត្របុរីខេត្តក្រចេះ។
នគរបាលចរាចរណ៍ស្រុកចិត្របុរីបានឲ្យដឹងថាហេតុការណ៍បង្កឡេីងដោយខ្លួននៅធ្វេីដំណេីរទិសដៅពីលិចទៅកេីតលុះដល់ចំនុចខាងលេីរអិលដួលហេីយម៉ូតូនិងឈេីសង្កត់ពីលេីបណ្ដាលឲ្យស្លាប់និងកេីតហេតុតែម្ដង។
ជនរងគ្រោះឈ្មោះវុធ​ ធី អាយុ១៨ឆ្នាំ​ រស់ភូមិយាវ​ ឃុំកំពង់ចាម​ ស្រុកសំបូរ​ ខេត្តក្រចេះ ហេីយសាកសពនិងម៉ូតូត្រូវបាននគរបាលប្រគល់ជួនក្រុមគ្រួសារយកទៅស្រុកកំណេីតធ្វេីបុណ្យតាមប្រពៃណី៕​

image image image image

សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print