ក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានជួសជុល​ ទំនប់អាងទឹកបឹងវាម​ ឡើងវិញបានប្រមាណ៥០%ហើយ

ចែករំលែក៖

ខេត្តកំពង់ចាមៈ​ ទំនប់អាងទឹកបឹងវាម ស្ថិតក្នុងឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានជួសជុលឡើងវិញ កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០១៦ ។​ មកដល់ពេលបច្ចុប្បន្ននេះ ដំណើរការជួសជុលឡើងវិញទំនប់អាងទឹកបឹងវាម ប្រវែង ៦.០០០ ម៉ែត្រ រួមជាមួយនឹងការសាងសង់សំណង់សិល្បការជាច្រើនកន្លែងទៀត សម្រេចលទ្ធផលបានប្រមាណ ៥០ ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងខែសីហា ឆ្នាំ ២០១៦ ខាងមុខ ។

ក្រោយពេលបញ្ចប់ការដ្ឋាននេះ អាងទឹកបឹងវាម នឹងមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៦ លានម៉ែត្រត្រីគុណ សម្រាប់បម្រើដល់ការស្រោចស្រពលើផ្ទៃដីដំណាំស្រូវវស្សា ចំនួន ១៦២ ហិកតា ស្រូវប្រាំង ចំនួន ៧៨៩ ហិកតា និងដំណាំរួមផ្សំ ចំនួន ២០ ហិកតា ៕​

image

ដោយ​ សុខ​ ខេមរា

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print