សពលោកឧត្តមសេនីយ៍ឯក​ ទៀ​ សុទ្ធ​ នឹងដង្ហែទៅបូជានៅវត្ត ច័ន្ទបុរីវង្ស ខ័ណ្ឌព្រែកព្នៅ​ នាព្រឹកថ្ងៃទី២៦

ចែករំលែក៖

ភ្នំពេញៈ​ សពលោកឧត្តមសេនីយ៍ឯក​ ទៀ​ សុទ្ធ​ នឹងដង្ហែទៅបូជានៅវត្ត ច័ន្ទបុរីវង្ស ខ័ណ្ឌព្រែកព្នៅ​ ដែលត្រូវនិងព្រឹកថ្ងៃទី២៦​ ខែឧសភា​ ខាងមុខ។ នេះបើតាមការមានប្រសាសន៍បញ្ជាក់អោយដឹងពីនាយឧត្តមសេនីយ៍​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិនាព្រឹកថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០១៦​នេះ។ នាយឧត្តមសេនីយ៍​ ទៀ​ បាញ់​ បានបញ្ជាក់យ៉ាងដូច្នេះទៀតថាៈ​ ខ្ញុំនិងក្រុមគ្រួសារមានទុក្ខយ៉ាងក្រៀមក្រំដោយ លោក ឧត្តមសេនីយ៍ឯក ទៀ សុទ្ធ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលត្រូវជាបង បានទទួលមរណៈភាព នាថ្ងៃទី ២២ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង ៦ៈ២១ នាទី ដោយរោគាពាធ។ សព លោក ទៀ សុទ្ធ នឹងតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ឧសភា នៅភូមិគ្រឹះនៃក្រុមគ្រួសារសពលេខ ៧ ផ្លូវលេខ ៥៩២ សង្កាត់បឹងកក់ទី ២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ លុះព្រឹកឡើងថ្ងៃទី ២៦ សពនឹងដង្ហែទៅបូជានៅវត្ត ច័ន្ទបុរីវង្ស ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕​

image image image image image image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print