ភ្នំពេញៈ សពលោកឧត្តមសេនីយ៍ឯក ទៀ សុទ្ធ នឹងដង្ហែទៅបូជានៅវត្ត ច័ន្ទបុរីវង្ស ខ័ណ្ឌព្រែកព្នៅ ដែលត្រូវនិងព្រឹកថ្ងៃទី២៦ ខែឧសភា ខាងមុខ។ នេះបើតាមការមានប្រសាសន៍បញ្ជាក់អោយដឹងពីនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ។ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះទៀតថាៈ ខ្ញុំនិងក្រុមគ្រួសារមានទុក្ខយ៉ាងក្រៀមក្រំដោយ លោក ឧត្តមសេនីយ៍ឯក ទៀ សុទ្ធ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលត្រូវជាបង បានទទួលមរណៈភាព នាថ្ងៃទី ២២ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង ៦ៈ២១ នាទី ដោយរោគាពាធ។ សព លោក ទៀ សុទ្ធ នឹងតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ឧសភា នៅភូមិគ្រឹះនៃក្រុមគ្រួសារសពលេខ ៧ ផ្លូវលេខ ៥៩២ សង្កាត់បឹងកក់ទី ២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ លុះព្រឹកឡើងថ្ងៃទី ២៦ សពនឹងដង្ហែទៅបូជានៅវត្ត ច័ន្ទបុរីវង្ស ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
ដោយ សុខ ខេមរា