ភ្នំពេញ៖ យុវជនម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីតតាមបណ្ដោយផ្លូវមុនីរ៉េត ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ខ្វះការប្រុងប្រយ័ត្នបានបត់ឡើងលើស្ពានអាកាសស្ទឹងមានជ័យបួងចង្កូតមិនទាន់ជ្រុលទៅបុកនឹងបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាឲ្យរថយន្តបែកកង់ខាងស្ដាំទៅមុខលែងរួចរថយន្តរងការខូចខាតផ្នែកខាងមុខ។
ហេតុកាតណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ត្រូវនិងថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេភ្នំពេញ2AC- 4189 បើកពីកើតទៅលិចក្នងល្បឿលឿនខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឡើងស្ពានអាកាសស្ទឹងមានជ័យដោយផ្លូវកោងផងនោះបួងចង្កូតមិនទាន់ក៏ជ្រុលចង្កូតទៅបុកបង្កាន់ស្ពានតែម្ដងធ្វើរថយន្តបែកកង់មុខខាងស្ដាំទៅមុខលែងរួចតែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ ចំណែកស្ពានមិនរងការខូចខាតដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទាក់ទងសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងស្ទូចរថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕
ដោយ៖ ព្រែកជ័យ