ខេត្តកណ្ដាលៈ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិកំពង់ចម្លង បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបុរសជាជនជាប់ចោទម្នាក់តាមដីកា ពីបទ ធ្វើឲ្យខូចខាតដោយចេតនា កាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នៅចំណុចភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៖៧៧៥ ចុះថ្ងៃទី ០៥.១០.២០១៥ របស់លោក ផូង វណ្ណ ចៅក្រមសើុបសួរ សាលាដំបូងខេត្តកណ្តាលកម្លាំងប៉ុស្តិនគរបាលរដ្ឋបាល កំពង់ចំលងបានអោយដឹងថាៈ ជនជាប់ចោទមានឈ្មោះ រំ ប៑ុនថៃ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នស្នាក់នៅភូមិត្បូងដំរី ឃុំ កំពង់ចំលង
ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជាប់ចោទពីបទ៖ ធ្វើឲ្យខូចខាតដោយចេតនាប្រព្រឹត្តនៅភូមិត្បូងដំរី ឃុំ កំពង់ចំលង ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល កាលពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ ២០១៣។ ករណីនេះសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធីត្រូវបញ្ជូនទៅកាន់សាលាដំបូង៕
សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនជាប់ចោទម្នាក់តាមដីកា ពីបទ ធ្វើឲ្យខូចខាតដោយចេតនា
...