ជនសង្ស័យម្នាក់គាស់បន្ទប់ជួល លួចទ្រព្យសម្បត្តិ ត្រូវប្រជាពលរដ្ឋចាប់ឃាត់ខ្លួន ប្រគល់ឲ្យនគរបាលប៉ុស្តិចោមចៅ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បន្ទាប់ពី ចូលធ្វើសកម្មភាពលួចគាស់បន្ទប់ជួលរបស់កម្មករ ប្រមូលបានឥវ៉ាន់ហើយ តែពលរដ្ឋក្បែរខាងឃើញទាន់ ចាប់បានប្រគល់ឲ្យ សមត្ថកិច្ចប៉ុស្តិចោមចៅ កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះ ឆេង ម៉េងហាំង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ម្ចាស់បន្ទប់រងគ្រោះមានឈ្មោះ សុី នួន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ ជួលកើតហេតុខាងលើ មានស្រុកកំណើតភូមិកោះក្របាយ ឃុំកំពង់កូរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ចំណែកសម្ភារៈដែល ជនសង្ស័យប្រមូល បានហើយនោះ មានឆ្នាំងដាំបាយអគ្គីសនី ចង្ក្រានហ្គាស និងសម្ភារៈមួយចំនួនទៀត ។

បើតាមសម្តី នារីរងគ្រោះនៅបន្ទប់ ជួលកើតហេតុខាងលើ បានឲ្យដឹងថា មុនកើតហេតុ ខណៈខ្លួនទៅធ្វើការ បាត់ ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានចូលទៅធ្វើសកម្មភាព គាស់បន្ទប់ចូល ប្រមូលលួចឥវ៉ាន់ តែត្រូវបានញាតិជិតខាងឃើញទាន់ នាំគ្នាស្រែកព័ទ្ធចាប់បានភ្លាមៗ ។

តាមចម្លើយសារភាព ជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជា គាស់សោរបន្ទប់ជួលខាងលើ ប្រមូលបានឥវ៉ាន់ហើយ ត្រូវបានប្រជាពលរដ្ឋមកទាន់ស្រែកចាប់បានតែម្តង ។
ជនសង្ស័យ បន្ទាប់ពីចាប់ឃាត់ខ្លួនបាន រួមជាមួយបណ្តឹងរបស់ ជនរងគ្រោះផងនោះ សមត្ថកិច្ចឃាត់ខ្លួនធ្វើការសាកសួរនៅប៉ុស្តិចោមចៅហើយនៅវេលាម៉ោង១៨និង០៦នាទីល្ងាចថ្ងៃដដែលសមត្ថកិច្ចបានដោះលែងជនសង្ស័យទៅវិញ ៕​

image image image

សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print