ព្រឹកនេះនាវាចម្បាំងកងទ័ពជេីងទឹកភូមិន្ទថៃមួយគ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ:នៅវេលាម៉ោង០៨:០០នាទី ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នាវាចម្បាំងកងទ័ពជេីងទឹកភូមិន្ទថៃ ចំនួន០១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ គេបានរាយការណ៍មកថាៈ​ សំរាប់ដំណើរទស្សនកិច្ចនៅកម្ពុជា នៃកងកម្លាំងនាវាចម្បាំងកងទ័ពជេីងទឹកភូមិន្ទថៃ គឺមានរយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤-២៨ ខែឧសភា ឆ្នាំ២០១៦ នាវានេះមានឈ្មោះ H.T.M.S. NARATHIWAT (OPV.512) បណ្តោយ៩៤.៥ ម៉ែត្រ ទទឹង១១.៨ ម៉ែត្រ ទម្ងន់ផ្ទុក១៤៤០ តោន និងស៊ីជម្រៅទឹក៣.៥ ម៉ែត្រ។
បញ្ជាក់: នាវិកលេីនាវាទាំងអស់ មានចំនួនសរុប ១១៦នាក់ និងដឹកនាំបញ្ជាដោយ លោក ឧត្តមនាវីទោ BUNPOT KEATPOO មេបញ្ជាការរងកងទ័ពជើងទឹកតំបន់១ភូមិន្ទថៃ និងជាប្រធានបេសកកម្ម ក្នុងនោះកងមានការទទួលស្វាគមន៍ពីថ្នាក់ដឹកនាំជាន់ខ្ពស់ជើងទឹករបស់កងយោធពលខេមរភូមិន្ទជាច្រើននាក់ផងដែរ៕

image image image image

​ ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print