ក្រុមចោរប្រដាប់អាវុធប្លន់អ្នកលក់ត្រីអស់ជាង ៦ពាន់ដុល្លា រួចគេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តសៀមរាប៖  អាជីវករលក់ត្រីនៅស្រុកក្រឡាញ់ត្រូវបានក្រុមចោមួយក្រុមមានគ្នា៣នាក់ដែលប្រើកាំភ្លើង AK ២ដើម បានបាញ់គម្រាម១គ្រាប់ទៅលើជនរងគ្រោះ រួចយកគ្រឿងអលង្ការ និងលុយសរុបជាង ៦ពាន់ដុល្លារ ទៅបាត់ដោយសុវត្ថភាព ប៉ុន្តែគ្មានអ្នករងរបួសក្នុងហេតុការ​នោះទេ​។

ហេតុការណ៍នេះបានកើតឡើង​នៅវេលាម៉ោង​៧យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុច​ភូមិ​ត្រពាំង​ច្រាំង​ ឃុំក្រឡាញ់​ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ ចាន់ សារ៉េន អធិការនគរបាលស្រុកក្រឡាញ់បានឲ្យដឹងថា តាមការសាកសួរចម្លើយពីជន​រង​គ្រោះបានប្រាប់សមត្ថកិច្ចថា ក្រុម​ជនសង្ស័យ​មាន​គ្នា៣នាក់ ស្លៀកពាក់​ស៊ីវិល​១នាក់​ ស្លៀក​ពាក់​ខោ​អាវ​ទាហាន​២នាក់ ប្រដាប់ដោយកាំភ្លើង​ AK ២ដើម​ បានធ្វើ​សកម្មភាពភ្ជង់​ប្លន់​ផ្ទះប្រ​ជាពលរដ្ឋ​ឈ្មោះ​ ពរ​ រិទ្ធ​ ភេទ​ប្រុស​ អាយុ​៤៦ឆ្នាំ​នៅ ​ភូមិ​ត្រពាំង​ច្រាំង​ ឃុំក្រឡាញ់​ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកអធិការបន្តទៀតថា​ ក្នុងអំពើប្លន់នេះជនល្មើសបានបាញ់មួយគ្រាប់គម្រាមជនរងគ្រោះ តែមិនបណ្តាលឱ្យរងរបួសទេ រួចហើយប្លន់យកលុយអស់ជាង ៦ពាន់ដុល្លារគេចខ្លួនដោយសុវត្ថិភាព។

លោកបានបញ្ជាក់បន្ថែមថា ចំពោះទ្រព្យសម្បត្តិដែលក្រុមចោរប្លន់ពីជនរងគ្រោះមានខ្សែដៃមាស៥ជី ខ្សែកមាស១តម្លឹង ប្រាក់ថៃ៥ម៉ឺនបាត ប្រាក់ដុល្លារ៥០០ដុល្លារ ប្រាក់រៀល​ ៦លានរៀល ដែលសរុបទាំងអស់ជាង ៦ពាន់ដុល្លា។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមចោរបានគេចខ្លួនបាត់ដោយសុវត្ថិភាព។  ចំណែកលោកអធិការនគរបាលស្រុកក្រឡាញ់ បានបញ្ជាក់បន្ថែមទៀតថា ពេលនេះកម្លាំងរបស់អធិការ និងកម្លាំងកងរាជអាវុធហត្ថស្រុក ខេត្តសៀមរាប កំពុងដុតដៃដុតជើង ស្វែងរកមុខសញ្ញាជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន។

គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុននេះ ក្រុមចោរប្លន់ប្រដាប់អាវុធក៍បានចូលបាញ់ប្លន់ផ្ទះអ្នកលក់ចាប់ហួយនៅស្រុកពួក និងយកលុយអស់ច្រើនសន្ធឹកសន្ទាប់ផងដែរ ព្រមទាំងបាញ់ជនរងគ្រោះបណ្ដាលឲ្យរបួសផងដែរ ប៉ុន្ដែមកដល់់ពេលនេះមិនទាន់មានតម្រុយពីក្រុមចោរទាំង​នោះ​​នៅឡើយទេ​៕

IMG-20160524-WA0004

IMG-20160524-WA0006

IMG-20160524-WA0007

IMG-20160524-WA0009

ដោយ៖ ជានិរន្ដរ៍

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print