រន្ធត់! ជីតាចៅ៣នាក់ស្លាប់ក្នុងថ្លុកឈាមដោយយកក្បាលគ្រាប់ធ្វេីទ្រនាប់ដំដែកធ្វេីស្នឹងគោបណ្តាលឲ្យផ្ទុះ

ចែករំលែក៖

ខេត្តព្រៃវែង៖ លោកតាវ័យ៧៣ឆ្នាំម្នាក់បានយកក្បាលគ្រាប់ប្រភេទ១០៥មីលីម៉ែត្រមកធ្វេីជាទ្រនាប់ដំដែកធ្វើស្នឹងគោ​ ក៏បណ្តាលអោយផ្ទុះស្លាប់ទាំងបីនាក់ជីតានឹងចៅប្រុសស្រីគួរអោយអណោចអាធ័មជាទីបំផុត។​

ហេតុការណ៍ផ្ទុះក្បាលគ្រាប់ខាងលេីបានកេីតឡេីងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០១៦​ ស្ថិតក្នុងភូមិជង្រុក​ ឃំុរំចេក​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង។

ពាក់ព័ន្ធនឹងករណីខាងលេីនេះដែរ លោកឧត្តមសេនីយ៍ត្រី ស្រេង ជាស្នងការនគបាលខេត្តព្រៃវែងនឹងលោកឧត្តមសេនីយ៍ត្រី ម៉ែន សុីប៊នមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានប្រាប់ឲ្យដឹងដែរថាជនរងគ្រោះខាងលេីទី-1.ឈ្មោះទេព ផលភេទប្រុស អាយុ៧៤ឆ្នាំ ទី-2.ឈ្មោះផលណាវី ភេទស្រី អាយុ១២ឆ្នាំ(ត្រូវជាចៅ) និងទី-3.ឈ្មោះផល ដារ៉ាភេទប្រុសអាយុ៩ឆ្នាំ(ត្រូវជាចៅ) មូលហេតុដោយសារតែជនរងគ្រោះត្រូវជាជីតាបានយកក្បាល់គ្រាប់ប្រភេទ១០៥មីលីម៉ែត្រ មកធ្វេីជាទ្រនាប់ជំនួសពូថៅ សម្រាប់ដំដែកធ្វេីស្នឹងគោហេីយទំនងនៅពេលនោះជនរងគ្រោះត្រូវជាចៅនៅលេងជិតនោះដែរទេីបផ្ទុះបណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំង៣នាក់តែម្តង។ ដោយជនរងគ្រោះជាជីតាគឺធ្លាយពោះវៀនចេញមកក្រៅ និងចៅប្រុសត្រូវរបួសជាច្រេីនកន្លែង រីឯចៅស្រីត្រូវកញ្ចឹង.ក ស្លាប់គួរឲ្យអណោចអាធ័ម។​

បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕

image1918

image

​ ដោយ៖​ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print