វាយប្រហារគ្រាប់បែក​ ៧លើកនៅស៊ីរីបណ្ដាលឲ្យស្លាប់​មនុស្សចំនួន ១០១នាក់

ចែករំលែក៖

ទីក្រុងពីរគឺទីក្រុង Jableh និងTartous របស់ស៊ីរី កាលពីរសៀលថ្ងៃទី​២៣ ខែឧសភា ទទួលរងការវាយប្រហារគ្រាប់បែកជាបន្តបន្ទាប់បណ្តាលឲ្យមានអ្នកស្លាប់និងរបួសរាប់រយអ្នក។

ព័ត៌មានពីប្រទេសស៊ីរីបានឲ្យដឹងថា មានការវាយប្រហារគ្រាប់បែករហូតដក់ទៅ ​៧លើកកាល​ពី​ថ្ងៃទី​២៣ ខែឧសភាក្នុងទីក្រុងពីរនៅប្រទេសស៊ីរីសម្លាប់មនុស្សសរុប ១០១នាក់។ ក្រុមអិស្លាម​បង្កើតរដ្ឋ​ IS ជាអ្នកបានចេញមុខទទួលខុសត្រូវការវាយប្រហារខាងលើ។ លើសពីនេះទៅទៀតក្រុម ​IS បានប្រកាសថា​នឹងបន្តវាយប្រហារទៅលើក្រុមពលរដ្ឋដែលគាំទ្រប្រធានាធបិតីអាលអាសាដ។

អង្គការខ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស ​៤៨នាក់ស្លាប់​នៅក្នុងវាយប្រហារគ្រាប់បែក៣លើក ក្នុងនោះមានការវាយប្រហារអត្តឃាតពីរ​លើកស្ថិតនៅ​ក្នុងទី​ក្រុងកំពុងផែ​ Tartus ។ ចំណែកនៅទីក្រុង Jableh ស្ថិតនៅក្នុងក្រុង Latkia បណ្តាល​ឲ្យមានអ្នកស្លាប់ ​៥៣នាក់ ក្នុងហេតុការវាយប្រហារ ​៤លើកផ្សេងគ្នាក្នុងនោះមានវាយប្រហារ​អត្ត​ឃាត ​៣លើក។​ ការវាយប្រហារសំដៅទៅលើទីប្រជុំជនដូចជាស្ថានីយរថភ្លើង  មន្ទីពេទ្យជាដើម។

ការវាយប្រហារអត្តឃាតកើតឡើងជាបន្តបន្ទាប់ក្រោយពេលដែលក្រុម IS ចុះខ្សោយបាត់បង់​ទី​តាំង​គ្រប់គ្រងជាច្រើននៅក្នុងប្រទេសស៊ីរី​ក៏ដូចជាប្រទេសអីរ៉ាក់ផងដែរ។ បច្ចុប្បន្នក្រុម​ IS បាត់​បង់​ទឹកដីដែលខ្លួនធ្លាប់គ្រប់គ្រងរហូតដល់​៤០ភាគរយ​ជាហេតុធ្វើឲ្យក្រុម​នេះបង្កើតការ​វាយប្រហារទៅលើប្រជាពលរដ្ឋស្លូតត្រង់៕

download-3-1714

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print