លោកបណ្ឌិត ហ៊ុន ម៉ាណែត​ បានជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនចំនួន១៥០នាក់ ក្នុងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ​ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៦លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនចំនួន១៥០នាក់ ក្នុងខេត្តបន្ទាយមានជ័យ។

នៅក្នងពិធីនេះ ក៏មានការចូលរួមផងដែរពី នាយឧត្តមសេនីយ៍ ខេង សុមេធ​ អគ្គស្នងការរងនគរបាលជាតិ លោក សួន បវរ អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោស្នងការ អាត់ ខែម មេបញ្ជាការអាវុធហត្ថ និងអតីតយុទ្ធជនមកពីក្រុងស្រុកចំនួន១៥០នាក់ បានចូលរួមផងដែរ។

នាឱកាសនោះ លោកហ៊ុន ម៉ាណែតបានថ្លែងថាអតីតយុវជនកម្ពុជាទូទាំងប្រទេស បានបង្កើតឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ដោយសម្តេចតេជោ ហ៊ុន សែន ដោយមានសមាជិកចំនួន៥.៣៣៦នាក់ ក្នុងនោះគ្រួសារជនពលីចំនួន៩៨៦នាក់គ្រួសារមរណៈចំនួន១៦៦នាក់ និវត្តជនយោធិន ចំនួន១.៦២៨នាក់និវត្តជនអាវុធហត្ថ ២១នាក់ និវត្តជននគរបាលចំនួន ៣៣២នាក់ជនបាត់បង់ចំនួន ៤៧នាក់ជនពិការចំនួន ២.១៣៨នាក់។

លោក ហ៊ុន ម៉ាណែត បានកោតសរសើរដល់អតីតយុទ្ធជនទាំងអស់នោះ ដែលកន្លងមកខិតខំបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការច្បាំងតតាំង និងខ្មាំងសត្រូវឈ្លានពានទឹកដី រហូតដល់ធ្វើឲ្យប្រទេសកម្ពុជា មានស្ថេរភាពពេញលេញ និងមានសុខសន្តិភាព សន្តិសុខល្អ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលមិនអាចកាត់ថ្លៃបាន ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន៕​

image image image image image image image image

ដោយ​ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print