កម្លាំងអាវុធហត្ថខេត្តកណ្តាលបង្ក្រាបការជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តកណ្តាលៈ​ ប្រតិបត្តិការបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន របស់កម្លាំងអាវុធហត្ថខេត្តកណ្តាល ក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងអាវុធហត្ថបានធ្វើឡើងដូចភ្លៀងរលឹម និងឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់ ព្រមទាំងដកហូតថ្នាំញៀនជាច្រើនផងដែរ។

ជាក់ស្តែងនៅរយ:ពេល២ថ្ងៃនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានបន្តបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅតាមបណ្តាស្រុក និងបន្តមកកាន់ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៨នាក់ ថ្នាំញៀនប្រមាណ២០កញ្ចប់។

យោងតាមរបាយការណ៍ស្តីពីការបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន​​ បានបង្ហាញថា នៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្តកណ្តាល បានបង្ក្រាបករណីគ្រឿងញៀនចំនួន៣លើក។

ទី១-សម្រាប់ ស្រុកស្អាង ការបង្ក្រាបបានធ្វើឡើងនៅវេលាម៉ោង២៖៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្នុង ភូមិលេខ១ ឃុំស្វាយរលំដោយឃាត់ខ្លួនជនសង្ស័យនាក់៤ នាក់ ដោយដកហូតសារធាតុញៀន (ម៉ាទឹកកក) ចំនួន៥ កញ្ចប់ធំ និង១កញ្ចប់តូច ឧបករណ៍ប្រើប្រាស់ សម្ភារ:វេចខ្ចប់មួយចំនួន។

ដោយមានចម្លើយសារភាពពីជនសង្ស័យនៅវេលាម៉ោង១:៤៥នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ កម្លាំងបានធ្វើការពន្លាតដែនដី សហការជាមួយកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងរាជធានីភ្នំពេញ កម្លាំងបានបង្ក្រាបករណីជួញដូរសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្រាប់ប្រតិបត្តិការនេះកម្លាំងអាវុធហត្ថបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដែលជនសង្ស័យនឹងកសាងសំណុំរឿងបញ្ជូនខ្លួនជាមួយវត្ថុតាងចាប់ទៅសាលាដំបូងអនុវត្តតាមនិតិវិធី៕​

image image image image image image image image

ដោយ​ ជឺ​ តុងឡេង

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print