ភ្នំពេញ៖ សាលាខណ្ឌចំការមនចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី៤កន្លែង នៅក្នុងសង្កាត់ទួលស្វាយព្រៃ២ កាលពីវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃ២៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ការចុះបង្ក្រាបករណីនៅទីតាំងហ្គេមបាញ់ត្រីខាងលើនេះដកហូតបានទូហ្គេមបាញ់ត្រីចំនួន២ទូ តាមបណ្ដោយផ្លូវលេខ២០៥និងផ្លូវលេខ៣៨៤ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ព្រំ សំខាន់ អធិការនគរបាលខណ្ឌចំការមនរួមជាមួយកម្លាំងចម្រុះខណ្ឌចំការមន ដកហូតបានទូហ្គេមបាញ់ត្រីចំនួន២ទូផងដែរ។
ចំពោះទីតាំងផ្ទះហ្គេមបាញ់ត្រី ខាងលើនេះត្រូវបានអាជ្ញាធរខណ្ឌចំការមនបិទបណ្ដោះអាសន្ន៕
ដោយ៖ ស រស្មី
...