មានមនុស្សស្លាប់២នាក់​ និងរបួស៦០នាក់​ ករណីគ្រោះថ្នាក់ចរាចរណ៍អ្នកម៉ូតូស្រវឹងបុកឡានដឹកកម្មកររោងចក្រ​ បង្ក​ហើយក្រឡាប់

ចែករំលែក៖

ខេត្តស្វាយរៀងៈ​ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាៈកាលពីវេលាម៉ោង១៧,៥០នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ១ ក្នុងភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប រវាងរថយន្តដឹក កម្មករ និងម៉ូតូ (បញ្ច្រាសទិសគ្នា)បណ្ដាលឲ្យស្លាប់០២ នាក់ប្រុស(ខាងម៉ូតូ) និងរបួសកម្មករចំនួន៦០ នាក់ប្រុស០២ នាក់ ក្នុងនោះ​ របួសធ្ងន់ ០៩ នាក់ស្រី ស្រាល៥១ នាក់ប្រុស០២ នាក់ ។ បច្ចុប្បន្ន បញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យអង្អែកជីភូ ៤៥ នាក់ប្រុស ២ នាក់ មន្ទីរពេទ្យខេត្ត ១០ នាក់ស្រី មន្ទីរពេទ្យបង្អែកស្វាយទាប ០៥ នាក់ស្រី ។ មូលហេតុអ្នកបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ៕​

image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print