បារាំងនឹងដាក់ពង្រាយកម្លាំងសន្តិសុខ ៩ម៉ឺននាក់ ដើម្បីការពារក្នុងកម្មវិធីប្រកួតបាល់ទាត់យូរ៉ូ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារមហាផ្ទៃ របស់ប្រទេសបារាំងលោក Bernard Cazeneuve បាននិយាយថា ប្រទេសបារាំងនឹងដាក់ពង្រាយកងសន្តិសុខរហូតដល់ទៅជាង៩ម៉ឺននាក់ដើម្បីធានាសុវត្ថិភាពក្នុងកម្មវិធីប្រកួតបាល់ទាត់យូរ៉ូឆ្នាំ២០១៦។

ការប្រកួតដណ្តើមជើងឯកទ្វីបអឺរ៉ុបនឹងចាប់ផ្តើមនៅថ្ងៃទី​១០ ខែមីថុនា រហូតដល់ថ្ងៃទី១០ ខែកក្កា ពោលគឺរយៈពេលមួយខែដែលបារាំងនឹងធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែអ្វីដែលព្រួយបារម្មណ៍ខ្លាំងបានកើតឡើងក្រោយមានការវាយប្រហារដោយពួកអ៊ិស្លាមកាលពីខែ​វិច្ចកា បណ្តាល់ឲ្យមនុស្ស១៣០នាក់បានស្លាប់។

មនុស្សចំនួន២,៥លាននាក់ត្រូវ​បានគេរំពឹងថា នឹងមកចូលរួមទស្សនាការប្រកួតទាំង៥១ប្រកួត របស់ក្រុមទាំង២៤ រួមមាន១០កីឡដ្ឋាន។ មិនត្រឹមតែប៉ុណ្ណោះ​មានទាំងការបញ្ចាំងការប្រកួតតាមវីឌីអូផ្ទាំងធំៗសម្រាប់ឲ្យអ្នកគាំទ្រនៅកន្លែងជាច្រើនទៀតផង។

លោក Cazeneuve ​បានប្រាប់អ្នកសារព័ត៌មានថា «ព្រឹត្តការណ៍ ដ៏អស្ចារ្យនេះទាមទារឲ្យមានវិធានការការពារខ្ពស់។ អ្វីដែលគំរាមកំហែងដល់សន្តិសុខខ្ពស់បំផុតគឺ ការវាយប្រហារបស់ភារវករ និង ក្រុមបង្កចលាចលពេលប្រកួត ។ ប៉ូលិស៧ម៉ឺន៧ពាន់នាក់​ រួមនឹងប៉ូលិសប្រឆាំងកុប្បកម្ម​នឹងត្រូវដាក់ពង្រាយជាមួយនឹងភ្នាក់ងារសន្តិសុខឯកជន​១ម៉ឺន៣ពាន់ និង អ្នកស្ម័គ្រចិត្តចំនួន១ពាន់នាក់» ៕

a (1)

a (2)

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print